ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តកាមរីបាឡែន ពណ៌សមួយគ្រឿងក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ បា.ក់អស់១កង់ រងការខូចខាតខ្ទេ.ចមួយកំណាត់មុខទាំងស្រុង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩ ចំណុចជាប់និងសាលាបឋមសិក្សាទួលគោក ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកកាមរីបាឡែន ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AE-1988 បើកបរតាមបណ្តោយផ្លូវ២៨៩ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតរថយន្តទៅបុ.កនិងរបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យបា.ក់មួយកង់ខ្ទាតទៅផ្លូវម្ខាងទៀត ចំណែករថយន្តបង្ករងការខូចខាត មួយកំណាត់មុខ ។ ហើយភ្លាមៗនោះដែរ តៃកុងរថយន្តបង្កបានដើរចេញ ពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌទួលគោក ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកធ្វើការវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត





