Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រហែលជា សប្បាយចិត្តខ្លាំងហើយហ៊ឹម ស៊ីវន បានចៅម្តងភ្លោះ ២

spot_img

ភ្នំពេញ ៖ តារាចម្រៀងជើងចាស់រះគ្រប់រដូល លោកស្រីហ៊ីម ស៊ីវន បានបន្តអាជីពចម្រៀងនៅឡើយ ដោយមិនបានបោះបង់នោះទេ។ លោកស្រី នៅតែជាតារាពេញនិយម គ្រប់បងប្អូនប្រជាជនទាំងក្នុងប្រទេស និងក្រៅប្រទេស។ ក្នុងវ័យកាន់តែច្រើន ពេលនេះ លោកស្រីហ៊ឹម ស៊ីវន តារាចម្រៀងក្រអួនក្រអៅ រូបនេះ បានចៅ២នាក់ហើយក្នុងពេលតែមួយ ដែលជាចៅភ្លោះ។ លោកស្រីរីកមុខរីកមាត់ណាស់ ដោយសារមានកម្លាំងល្អបរិបូរណ៍ អាចមើលថែនិងបីចៅបណ្តូលចិត្តបាន។

អ្វីដែលរិតតែពិសេស ចៅភ្លោះនោះ សមប្រកបដោយបុណ្យទាំងម្តាយ បង្កើត និងលោកស្រីហ៊ឹម ស៊ីវន ដោយបានទាំងប្រុស បានទាំងស្រី ជាកុសលផលបុណ្យល្អ កម្រចេះតែមាន។ បែបនេះហើយទើប អ្នកសិល្បៈ ក៏ដូចជាមហាជន បានដឹងនិងយល់ជ្រាប បែបនេះ ជួយអរលោកស្រីហ៊ឹម ស៊ីវន និងស្វាមី ដែលរង់ចាំបីបមចៅ យូរមកហើយនោះ បានមកដល់ និងត្រៀមកាដូគួចដៃពិសេសៗ ដល់ចៅ យកសិរីសួស្តីរួចជាស្រេច។ នៅពេលនេះ លោកស្រី កាន់តែបង្កើនភារៈយកចិត្តទុកដាក់ជាមួយចៅ និងម្តាយក្មេងទាំង២ ក្នុងការថ្នមថ្នាក់ ថែចៅ បើទោះជាម្តាយឪពុកគេជាកម្លាំងធំបែបណាក៏ដោយ។

លោកស្រី ហ៊ឹម ស៊ីវន បានឆ្លងកាត់វាលចម្រៀង គ្រប់ដំណាក់កាល នៃសម័យកាល ដែលជួបអស់រឿងរ៉ាវ នៅលើវិថីសិល្បៈ។ ឆ្អែតឆ្អន់ជាមួយចម្រៀង យូរឆ្នាំបែបណាក៏ មិនអាចធ្វើឲ្យអ្នកស្រី ដកថយនោះទេ នៅតែស្រឡាញ់ ក្បាលមេក្រូ និងឡើងឆាកច្រៀងជានិច្ច។ តារាប្រុសជាដៃគូចម្រៀង មានប៉ុន្មានដួងដែលមហាជនថាសម ដូចជា លោកណយ វណ្ណនេត លោក ព្រាប សុវត្ថិ លោកសួស សងវាចារ លោក ណយ វណ្ណា លោក ឈឿន ឧត្តមជាដើម។ សព្វថ្ងៃលោកស្រី បង្កើតរបរលក់ទុរេន ព្រោះមានចម្ការផ្ទាល់ខ្លួន។ លោកស្រីរមែងគេចផុត ពាក្យចចាមអារាមផ្សេងៗ ហើយមិនសូវជាអើពើប៉ះពាល់អ្នកណា នៅក្នុងសិល្បៈនៅតែរក្សាស្នាមញញឹម ជាមួយចង្កោមសិល្បៈ។ ទស្សនិកជន បានចាត់ទុកលោកស្រី រាជនីសំឡេងមាស នាពេលសព្វថ្ងៃនេះ ដែលពិបាករក៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×