ភ្នំពេញ ៖ កម្មករ-និយោជិត ចំនួន ៣,៦៩៦នាក់ នៃរោងចក្រ សហគ្រាស ទាំង៣០ លើវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល ដល់ពេលវេលាដែលត្រូវបើកប្រាក់ឧបត្ថម្ភលើកទី៧២។

នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ជម្រាបជូនទៅដល់បងប្អូនកម្មករ-និយោជិត។
ក្នុងសេចក្ដីជូនដំណឹងនេះ បញ្ជាក់ថា ការបើកប្រាក់ឧបត្ថម្ភ គឺធនាគារឯកទេសវីង នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ទៅកាន់លេខទូរស័ព្ទ ដែលបងប្អូន កម្មករ-និយោជិត បានផ្តល់មកឱ្យក្រសួងការងារ តាមរយៈរដ្ឋបាលរោងចក្រ សហគ្រាស នាពេលកន្លងមក , ហើយដើម្បីបើកប្រាក់ឧបត្ថម្ភនេះបាន បងប្អូនត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរស័ព្ទ ដែលទទួលបានសារពីធនាគារឯកទេសវីង គឺបងប្អូនកម្មករ-និយោជិត សូមទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត ដោយមិនតម្រូវឱ្យបងប្អូន បង់ថ្លៃសេវាទៅភ្នាក់ងារយើងវិញឡើយ។

សូមបញ្ជាក់ថា ក្នុងរយៈពេល ១០ថ្ងៃប្រសិនបើ បងប្អូនកម្មករ-និយោជិត ខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ធនាគារវីង នឹងបង្វិលប្រាក់ឧបត្ថម្ភ ជូនទៅរាជរដ្ឋាភិបាលវិញ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN








