Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! អ្នកមានស្រុកចិនម្នាក់ ជិះ Rolls Royce មក​ដក​លុយ​បញ្ញើ​រាប់​លាន​ពីធនាគារ​​គ្មាន​សល់ ក្រោយ​ផ្ទុះ​កំហឹង​ទៅ​លើ​រឿងនេះ​….

spot_img

នៅពេលទៅធនាគារ ឬស្ថាប័នសាធារណៈ ប្រសិនបើអ្នកជួបបុគ្គលិកដែលមានអាកប្បកិរិយាសេវាកម្មមិនល្អ នោះប្រាកដណាស់ វានឹងធ្វើឲ្យប៉ះពាល់អារម្មណ៍របស់អ្នកពេញមួយថ្ងៃ។ ទោះយ៉ាងណា តារាអុីនធើរណែតម្នាក់ ព្រោះតែផ្ទុះកំហឹងនឹងអាកប្បកិរិយាបុគ្គលិកនៅធនគារមួយកន្លែង នៅទីក្រុងសៀងហៃ បញ្ចេញឥរិយាបទដ៏មិនសមរម្យ ទៅកាន់អតិថិជន ក៏បានសម្រេចចិត្តជិះឡាន Rolls Royce មកដកលុយបញ្ញើរាប់លានយ័ន ចេញពីធនាគារនោះគ្មានសល់។

តារាអុិនធើរណេតនោះ ដែលមានឈ្មោះថា សុ៊ន វៀរ បានរៀបរាប់ពីបទពិសោធន៍ជួបផ្ទាល់នេះនៅលើ Weibo ឲ្យដឹងថា គាត់បានទៅកាន់ធនគារសៀងហៃសាខាហុងម៉ី (Hongmei) នៅចុងខែកញ្ញា ប៉ុន្តែ បែរជាបានជួបបុគ្គលិកធនគារនៅទីនោះ មានអាកប្បកិរិយាសេវាកម្មអាក្រក់បំផុត។

សុ៊ន វៀរ បានចែករំលេកឲ្យដឹងថា ចាប់ពីសន្តិសុខ រហូតដល់បុគ្គលិកធនាគារ សម្លឹងមើលលើមើលក្រោម ហាក់ដូចនរណាជំពាក់លុយពួកគេអុីចឹង និងថែមទាំងមិនមានសុជីវធម៌ក្នុងការនិយាយស្តីសោះឡើយ។

ស៊ុន វៀរ ក៏បានឲ្យដឹងថា គាត់បានដាក់ប្រាក់បញ្ញើរាប់សិបលានយ័ន នៅក្នុងធនាគារនោះ ហើយគណនីចរន្តប្រចាំឆ្នាំរបស់ខ្លួនមានជិត ៤០០ លានយ័ន។ ប៉ុន្តែ ដោយបានឃើញឥរិយាបទរបស់ធនាគារបែបនេះ គាត់ក៏បានសម្រេចចិត្តដកប្រាក់បញ្ញើទាំងអស់នោះវិញ ប៉ុន្តែ ដោយសារតែចំនួនប្រាក់បញ្ញើមានច្រើន វាអាចទទួលបានតែក្នុងមួយបាច់ប៉ុណ្ណោះ។ នៅថ្ងៃដំបូង គាត់បានដកប្រាក់ចំនួន ៥ លានយ័ន (ប្រហែល ៧,៥០០០ ដុល្លារ) ហើយបានចំណាយពេលសរុប ២ ម៉ោង មុនពេលត្រូវបានដឹងថាយកទៅដាក់នៅឯធនាគារផ្សេង ដោយប្រើប្រាស់រថយន្ត Rolls Royce៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×