Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលជម្រះបណ្តឹងសាទុក្ខ របស់បុរសចិន២នាក់ ពាក់ព័ន្ធនឹងជួញដូរគ្រឿងនៅខេត្តព្រះសីហនុ !!

ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២១នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ជនជាប់ចោទ ជនជាតិចំនួន២នាក់ ជាប់ពាក់ព័ន្ធការរក្សាទុក និង ជួញដូរគ្រឿងញៀនជាង ២០០ ក្រាម ប្រព្រឹត្តនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុង ជាប់របងសាលារៀន អនុវិទ្យាល័យ សម្តេចឪ ស្ថិតនៅភូមិ ២ សង្កាត់ ៣ ក្រុង – ខេត្តព្រះសីហនុ។

លោកគង់ តារាឆាត ជា ចៅក្រមរបាយការណ៍ បានអានសំណុំរឿងក្តីនេះឲ្យដឹងថា ជនជាប់ចោទចិន ទាំង២នាក់នេះ មានឈ្មោះ LANG XIAO DONG ភេទ ប្រុស អាយុ ៣៧ ឆ្នាំ និង ឈ្មោះ Chen Guo ភេទប្រុស អាយុ ៤៤ ឆ្នាំ។

ពួកគេត្រូវបានតុលាការខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២០ កាត់ទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់៥ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ១២ លានរៀល ក្នុងម្នាក់ៗ ដាក់ចូលក្នុងថវិកាជាតិ។

តែពួកគេបានប្តឹងជំទាស់មកកាន់តុលាការឧទ្ធរណ៍ខេត្តព្រះសីហនុ។ តុលាការឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់ពួកគេ រក្សាទុកដដែល។ ពូកគេ ក៏បន្តប្តឹង មក តុលាការកំពូល។

ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចកើតហេតុខាងលើ ក្នុងខេត្តព្រះសីហនុ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលខេត្តដកហូតបានវត្ថុតាងរួមមាន គ្រាប់កាំភ្លើង ប្រភេទ ៩mm ចំនួន ៤០ គ្រាប់ សំបកគ្រាប់ប្រភេទ ៩mm ចំនួន ១ គ្រាប់ ក្បាលគ្រាប់ដែលបាញ់ចេញ ១ គ្រាប់ កាបូបស្ពាយចំហៀងមួយពណ៌ខ្មៅ ១ ម្សៅ ពណ៌ស ១ កញ្ចប់ធំ និងថ្នាំគ្រាប់ប្រភេទ WY ចំនួន ៦ កញ្ចប់ ស្មើនឹង ១,១៨៨ គ្រាប់ ( ម៉ាទឹកកក) មានទម្ងន់សរុបជាង ២០០ ក្រាម។

តុលាការកំពូលនឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×