មិនមានហេតុផលសមស្របណាមួយក្នុងការបញ្ជាក់អំពីការសម្រេចចិត្តមិនចូលរួម កិច្ចប្រជុំរបស់ប្រធានាធិបតីរុស្ស៊ីលោក លោក វ៉្លាឌីមៀរ ពូទីន ប៉ុន្តែអ្នកនាំពាក្យរបស់វិមានក្រឹមឡាំង បាននិយាយថា បញ្ហាប្រែប្រួលអាកាសធាតុគឺជាបញ្ហាចម្បង និងសំខាន់បំផុតសម្រាប់ប្រទេសរុស្ស៊ី។
កិច្ចប្រជុំ នឹងធ្វើឡើងនៅទីក្រុងធំជាងគេរបស់ប្រទេសស្កុតលែន ចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ១២ ខែវិឆ្ឆិកា ឆ្នាំ២០២១។
ការសម្រេចចិត្តរបស់រុស្ស៊ី គឺបានធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំផ្សេងៗក្នុងការការចរចាគ្នាស្វែងរកដំណោះស្រាយបញ្ហាកើនឡើងកម្តៅរបស់ពិភពលោក។
ជាការខកចិត្តទៅវិញ លោក ពូទីននឹងមិនហោះទៅកាន់ Glasgow នោះទេ។ នេះបើតាមលោក Dmitry Peskov អ្នកនាំពាក្យរបស់បានថ្លែងប្រាប់សារព័ត៌អន្តរជាតិមួយ និងដោយបានបន្ថែមថា បញ្ហានៃការប្រែប្រួលអាកាសធាតុគឺជាអាទិភាពសំខាន់បំផុតមួយនៃគោលនយោបាយការបរទេសរបស់យើង។ ក្នុងនោះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីងក៏ទំនងជាមិនចូលរួមកិច្ចប្រជុំនេះផងដែរ ទោះបីជាមន្រ្តីចិនត្រូវបានគេរាយការណ៍ថា មិនបានច្រានចោលទាំងស្រុងនូវការផ្លាស់ប្តូរផែនការក៏ដោយ។
កាលពីដើមខែតុលា នាយករដ្ឋមន្រ្តីអូស្រ្តាលី ត្រូវបានគេរិះគន់យ៉ាងខ្លាំងក្រោយគេដឹងថា លោកប្រហែលជាមិនចូលរួមការប្រជុំ ប៉ុន្តែក្រោយមកទៀត លោកប្រកាសពីការចូលរួមវិញ។ គួរបញ្ជាក់ថា COP26 គឺជាកិច្ចប្រជុំធំបំផុតនៃវេទិកាស្តីពីការប្រែប្រួលអាកាសធាតុ ចាប់តាំងពីមានការជជែកគ្នានៅទីក្រុងប៉ារីសប្រទេសបារាំងក្នុងឆ្នាំ២០១៥ ដែលមានប្រទេសជាង២០០ ត្រូវបានស្នើឲ្យកាត់បន្ថយឧស្ម័ន របស់ខ្លួនត្រឹមឆ្នាំ២០៣០។ប្រភព៖ BBC