Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីអាមេរិក៖ បញ្ហាវិបត្តិសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាកើតឡើងដោយសារដឹកនាំរបស់យោធាអសមត្ថភាព

សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាស្ថិតក្នុងភាពច្របូលច្របល់ ដោយសារតែអស្ថិរភាពនៃនយោបាយ និងការគ្រប់គ្រងប្រទេសមិនបានល្អពីសំណាកមេដឹកនាំយោធា។ នេះបើតាមការលើកឡើងរបស់មន្ត្រីសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ក្រោយមេដឹកនាំយោធាបានស្តីបន្ទោសអំពីវិបត្តិមួយផ្នែកទៅលើអ្នកគាំទ្របរទេសរបស់គូប្រជែងរបស់ខ្លួន។

រដ្ឋមន្ត្រីក្រសួងវិនិយោគរបស់រដ្ឋាភិបាលយោធាបានចាត់ទុកថាបញ្ហាសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា គឺជាការបំផ្លិចបំផ្លាញដៃគូប្រជែងរបស់ខ្លួននិងដោយសារអ្នកគាំទ្រនៅក្រៅប្រទេសរបស់ពួកគេ។ នេះជាលើកឡើងនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយរ៉យទ័រកាលពីថ្ងៃអង្គារ។

នៅពេលសួរអំពីការអត្ថាធិប្បាយទាំងនោះក្នុងអំឡុងពេលធ្វើសន្និសីទកាសែតតាមអិនធឺរណេតកាលពីថ្ងៃពុធ មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកបាននិយាយថា៖« អ្វីគ្រប់យ៉ាងដែលយើងបានឃើញនេះ គឺជាការបាត់បង់ការគ្រប់គ្រងសេដ្ឋកិច្ចរបស់មេយោធា និងការចាត់ចែងមិនត្រឹមត្រូវសរុបគឺប៉ះពាល់ដល់សេដ្ឋកិច្ច»។

យើងត្រូវតែសន្មតថា ស្ថានភាពសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងររបស់មីយ៉ាន់ម៉ា គឺកង្វះស្ថិរភាពនយោបាយនិងភាពមិនច្បាស់លាស់ទាំងអស់របស់មីយ៉ាន់ម៉ា។

សុន្ទរកថានេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិក ១០ ប្រទេសបានសម្រេចចិត្តអញ្ជើញអ្នកតំណាងដែលមិនមែនជាអ្នកនយោបាយមកពីប្រទេសមីយ៉ាន់ម៉ាឱ្យមកចូលរួមកិច្ចប្រជុំកំពូលរបស់ខ្លួននៅថ្ងៃទី ២៦-២៨ ខែតុលា ដោយដកហូតតំណែងមេបញ្ជាការយោធាលោកមីនអ៊ុងឡាំងចេញពីកិច្ចប្រជុំថែមទៀតផង។

ក្នុងនោះ អ្នកនាំពាក្យរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានស្តីបន្ទោសកិច្ចអន្តរាគមន៍បរទេស ចំពោះការសម្រេចចិត្តនេះ។

មន្រ្តីអាមេរិករូបនេះបាននិយាយថា ការសម្រេចចិត្តនេះគឺសមស្របនិងផ្អែកលើការយល់ស្របផ្ទាល់របស់អាស៊ាន។ មន្ត្រីអាមេ
រិកបានបន្ថែមថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយដៃគូ ដើម្បីព្យាយាមដោះស្រាយនិងជះឥទ្ធិពលដល់របបយោធាដើម្បីកាត់បន្ថយអំពើហិង្សានិងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ៕ ប្រភព៖ រ៉យទ័រ

×