Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងាររស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ចុះសួរសុខទុក្ខ និងចែកអំណោយ ជូនកម្មករខ្មែរចំនួន១២៨គ្រួសារ

ភ្នំពេញ ៖ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ បានសហការជាមួយអាជ្ញាធរថៃ នៃស្រុកគោកធ្យូង ខេត្តសាកែវ និងអង្គការការពារសិទ្ធិពលករ (Labour Protection Network -LPN) នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានចុះសួរសុខទុក្ខបងប្អូនកម្មករខ្មែរចំនួន១២៨គ្រួសារ នៅឃុំណុនម៉ាក់មុន ស្រុកគោកធ្យូង ខេត្តសាកែវ ព្រមទាំងបាននាំ យកអំណោយឧបត្ថម្ភមានដូចជា អង្ករ មីកញ្ចប់ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ទឹកដោះគោ និងសម្ភារ:មួយចំនួនទៀត ចែកជូនដើម្បីជួយសំរាលទុក្ខលំបាករបស់ពួកគាត់ ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារការរីករាលដាលជម្ងឺកូវីដ-១៩ និងជំនន់ទឹកភ្លៀង។

អ្នកនាំពាក្យក្រសួងការបរទេសបានបន្តថា បន្ថែមពីនេះ ក្រុមការងារបានធ្វើការណែនាំអប់រំ និងក្រើនរំលឹកបន្ថែម ដល់បងប្អូនកម្មករខ្មែរទាំងអស់ ត្រូវថែទាំសុខភាពដើម្បីចៀសវាងការឆ្លងជម្ងឺកូវីដ-១៩ ដោយត្រូវពាក់ម៉ាស់ជាប្រចាំ ពេលចេញធ្វើដំណើរទៅក្រៅ ឧស្សាហ៍លាងដៃនឹងសាប៊ូអាកុល ឬជែល មិនត្រូវទៅកន្លែងណាដែលមានមនុស្សច្រើន ឬកន្លែងដែលមានខ្យល់ចេញចូលតិច និងអនុវត្តតាម វិធានការសុខាភិបាលថៃដែលអាជ្ញាធរថៃបានណែនាំ ព្រមទាំងហានិភ័យនៃការឆ្លងដែនចេញចូលកម្ពុជា-ថៃខុសច្បាស់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×