ភ្នំពេញ ៖ បុរសម្នាក់មិនដឹងថាមានវិបត្តិអ្វី និងមូលហេតុអ្វីនោះទេ បានយកកាំភ្លើងខ្លីបា.ញ់ស.ម្លាប់ខ្លួនឯងនៅក្នុងការ៉ាស់សាំង ptt បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌដង្កោ និងភ្ញៀវដែលកំពុងតែអង្គុយផឹកកាហ្វេ Amazon។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង ១៥នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

បុរសដែលបា.ញ់ស.ម្លាប់ខ្លួនឯងមានឈ្មោះឡី សុក្រិត អាយុ៣៤ឆ្នាំ មុខរបរជាមន្ត្រីយោធា និងជាថៅកែពុះដីឡូត៍លក់ ស្នាក់នៅចំណុចកន្លែងកើតហេតុខាងលើ។
បើតាមប្រភពព័ត៌មានពីកម្មករ ដែលជាអ្នកចាក់ប្រេងសាំង បានបង្ហើបឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឮសំឡេងផ្ទុះចេញពីក្នុងបន្ទប់ទឹក ស្រាប់តែពួកគេបាននាំគ្នាបើកទ្វារទៅ ក៏ឃើញបុរសខាងលើ បានដេកស្លា.ប់នៅក្នុងថ្លុ.កឈា.មបាត់បង់ជីវិតបាត់ទៅហើយ ពេលនោះក្រុមគ្រួសារ ក៏បានរាយណ៍ការទៅកម្លាំងមូលដ្ឋាន ក៏បានសហការជាមួយខណ្ឌដង្កោ ដើម្បីចុះមកពិនិត្យនៅទីតាំងកន្លែងកើតហេតុ។

ពេលដែលកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ បានចុះដល់កន្លែងកើតហេតុ ក៏បានរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញ កោសល្យវិច័យស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកពិនិត្យសព ពេលដែលពិនិត្យសពរួច សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះពិតជាបានបា.ញ់ស.ម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយក៏បានប្រគល់សព ទៅឲ្យក្រុមគ្រួសារចាត់ចែង ធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម







