Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលកម្ពុជា បន្តឧបត្ថមសាច់ប្រាក់ដល់គ្រួសារក្រីក្ររងគ្រោះដោយសារជំងឺកូវីដ-១៩ រយៈពេល ៣ខែបន្ថែមទៀត

ភ្នំពេញ៖ យោងតាមសេចក្តីសម្រចសម្រេចលេខ ០៥០ សហវ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ស្ដីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី៧ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តផ្តល់ជំនួយជាសាច់ប្រាក់ដល់គ្រួសារ រងគ្រោះដោយសារជំងឺកូវីដ-១៩ រយៈពេល ៣ខែទៀត ចាប់ពីខែតុលា ដល់ខែធ្នូ។ សេចក្តីសម្រេចនេះចុះហត្ថលេខាដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

តាមរយៈកម្មវិធីនេះ គ្រួសារក្រីក្រនៅរាជធានីភ្នំពេញ និងតាមទីរួមខេត្ត ទទួលបានប្រាក់ ៣០ ដុល្លារក្នុងមួយខែ ខណៈគ្រួសារក្រីក្រនៅតាមទីជនបទ ទទួលបានប្រាក់ ២០ ដុល្លារ។ សមាជិកគ្រួសារក្រីក្រម្នាក់ៗ ក៏ទទួលបានពី៤ ទៅ ១៣ ដុល្លារ ដែលអាស្រ័យលើតំបន់របស់ពួកគាត់។ កុមារ មានអាយុក្រោម ៥ ឆ្នាំ ជនពិការ ពលរដ្ឋដែលមានមេរោគអេដស៍ ឬពលរដ្ឋ ដែលមានអាយុ ៦០ ឆ្នាំឡើងទៅ ទទួលបានពី ៤ ទៅ ១០ ដុល្លារ អាស្រ័យលើតំបន់របស់ពួកគាត់។

សូមបញ្ជាក់ថា យោងតាមសេចក្តីសម្រចនេះ រយៈពេលអនុវត្តបន្ត នឹងត្រូវកំណត់ដោយឡែក ផ្នែកតាមសភាពការណ៍វិវត្តន៍ជាក់ស្តែង។ ការបើកផ្តល់ប្រាក់ឧបត្ថម្ភ ត្រូវធ្វើឡើងក្នុងសប្ដាហ៍ទី៤ នៃខែនីមួយៗ៕

×