Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធ.ត់ជំនួស! ឃើញ​បុរស​២​នាក់​​កំពុង​ជួបគ្រោះ.ថ្នាក់​បែប​នេះ អ្នក​ឡើង​ភ្នំ​មួយ​ក្រុម​ សុខ​ចិត្ត​ហែ.ក​កន្សែង និង​សូម្បី​ខោ​អាវ ដើម្បីសង្គ្រោះ​ជីវិត

អ្នកឡើងភ្នំចំនួន ៥ នាក់ កំពុងដើរតាមផ្លូវលំមួយក្នុងរដ្ឋ British Columbia ប្រទេសកាណាដា នៅពេលនោះពួកគេត្រូវបានគេជូនដំណឹងថា មានបុរសពីរនាក់បានរអិលធ្លាក់ពីលើថ្ម ហើយធ្លាក់ចូលទៅក្នុងកន្លែងដ៏ប្រឈមគ្រោះថ្នាក់បំផុត ខណៈទឹកខាងខាងក្រោមកំពុងហូរដ៏ខ្លាំងក្លាបំផុត។

នៅថ្ងៃទី១១ ខែតុលា លោក Kuljinder Kinda ជាអ្នកបច្ចេកទេស Sikh មកពីរដ្ឋ Punjab ប្រទេសឥណ្ឌា និងមិត្តភក្តិរបស់គាត់ជាច្រើននាក់ទៀត បានឡើងភ្នំនៅឧទ្យានខេត្ត Golden Ears ។ ប៉ុន្តែ នៅពេលនោះ ស្រាប់តែក្រុមមួយនៅខាងមុខ បានប្រាប់ពួកគេឱ្យហៅជំនួយជាបន្ទាន់ផង។

មិត្ដភក្ដិទាំង ៥ នាក់នោះ មិនមានសេវាទូរស័ព្ទរបស់ពួកគេទេ ហើយមិនអាចរកឃើញបុគ្គលិកឧទ្យានអស់រយៈពេល ១០ នាទី។ តែទោះយ៉ាងណា ទន្ទឹមនឹងនោះ ពួកគេបានបង្កើតគំនិតច្នៃខ្សែពួរបណ្តោះអាសន្ន ពីកន្សែងក្បាល និងសំលៀកបំពាក់ផ្សេងទៀត ដើម្បីទាញបុរសនោះឡើងមកលើវិញ។

ពួកគេមិនភ័យខ្លាច ចំពោះសុវត្ថិភាពផ្ទាល់ខ្លួនទេ តែផ្ទុយទៅវិញ ពួកគេព្រួយបារម្ភអំពីបុរសដែលកំពុងតែលតោល ប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតបំផុត និងបាននិយាយថា “នៅស៊ីគី យើងត្រូវបានបង្រៀនឱ្យជួយនរណាម្នាក់ តាមមធ្យោបាយណាដែលយើងអាចធ្វើបាន ជាមួយអ្វីក៏ដោយដែលយើងមាន សូម្បីតែកន្សែងក្បាលរបស់យើង”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×