ខេត្តកំពង់ស្ពឺ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកឧដុង្គ កាលពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២១ បានបង្រ្កាប និង ឃាត់ខ្លួន ជនសង្ស័យដែលជាមុខសញ្ញា ប្រើប្រាស់ និង ជួញដូរថ្នាំញៀនចំនួន៤ នាក់ និង រឹបអូសបានថ្នាំញៀនចំនួន៣កញ្ចប់ តូច និង ធំ ប្រព្រឹត្ដនៅ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចស្រុកឧដុង្គបានឲ្យដឹងថា ជនសង្ស័យ៤នាក់ខាងលើ ដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ៖ ទី ១-ឈ្មោះ សំរិទ្ធ ទ្រី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិគោកសណ្តែក ឃុំក្រាំចេក ស្រុកឧដុង្គ, ទី២- ឈ្មោះ សួស វ៉ិត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទឹកលង ឃុំរុងរឿង ស្រុកថ្ពង, ទី ៣- ឈ្មោះ ហឿន កុសល្យ ភេទប្រុស អាយុ១៧ឆ្នាំ, និង ទី៤- ឈ្មោះ សយ លីហុង ភេទប្រុស អាយុ១៧ឆ្នាំ អ្នកទាំងពីររស់នៅភូមិខោប សង្កាត់រការធំ ក្រុងច្បារមន។
សមត្ថកិច្ចស្រុកឧដុង្គបានបញ្ជាក់ថា ក្រោយឃាត់ខ្លួន, កម្លាំងសមត្ថកិច្ចនគរបាលដកហូតបាន ថ្នាំញៀនចំនួ ៣ កញ្ចប់ និង ធំ ១ កព្ចាប់, ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ១គ្រឿង, ម៉ូតូមួយគ្រឿងម៉ាក C១២៥ ពណ៌ខ្មៅ, ទូរស័ព្ទដៃចំនួន ២គ្រឿង និងឧបករណ៍កែច្នៃ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ននេះ, ជនសង្ស័យ៤នាក់ខាងលើ ត្រូវបានបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

