Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ប្រទះឃើញអាវុធAK47 ចំនួន ៥០ដើម

ខេត្តបាត់ដំបង ៖នគរបាលវរការពារព្រំដែនគោកលេខ៨១៩ អង្គភាពសហការជាមួយកម្លាំងខេមរភូមិន្ទ ចេញល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានប្រទះឃើញអាវុធ១២,៧ ចំនួន ១ដើម, កាណុងត១២,៧ ចំនួន ១ និងជើងទ្រអាវុធ១២,៧ ចំនួន ១, គ្រាប់១២,៧ ថ្មី ចំនួន ៥០៨គ្រាប់-អាវុធAK47 ចំនួន ៥០ដើម នៅចំណុចអូរព្រំដែនភូមិថ្មី ឃុំត្រាង ស្រុកកំរៀង។

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ៨១៩ បានដឹកនាំកម្លាំងក្នុងអង្គភាពសហការជាមួយកម្លាំងខេមរភូមិន្ទ ចេញល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានប្រទះឃើញអាវុធមួយចំនួននៅចំណុចអូរព្រំដែនភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ។

ក្នុងនោះរួមមាន ៖ -អាវុធ១២,៧ ចំនួន ១ដើម, កាណុងត១២,៧ ចំនួន ១ និងជើងទ្រអាវុធ១២,៧ ចំនួន ១, គ្រាប់១២,៧ ថ្មី ចំនួន ៥០៨គ្រាប់
-អាវុធAK47 ចំនួន ៥០ដើម បង់អាកាថ្មីចំនួន ៥២បង់ ។

បច្ចុប្បន្ន កម្លាំងនគរបាលជំនាញបានចុះធ្វើការត្រួតពិនិត្យ និងយកអាវុធទាំងអស់មកយកទៅរក្សាទុកនៅកងពលលេខ៥៣ រង់ចាំចំណាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×