បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ មានមធ្យោបាយសម្ភារ:សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ជួយជញ្ជូនសម្ភារប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព ចំនួន ៧គ្រួសារ ដែលស្ថិតនៅភូមិគីឡូ៤២ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ផងដែរថា ដោយសារតែប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងទឹកហូរមកពីប្រទេសថៃ បណ្តាលឲ្យទឹកអូរតាមព្រំដែនកម្ពុជា-ថៃ ឡើងខ្លាំង និងផ្ទះប្រជាពលរដ្ឋមួយចំនួន នៅតាមមាត់អូរព្រំដែនត្រូវបានជន់លិចជាបន្តបន្ទាប់។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ និងបទបញ្ជារបស់លោកមេបញ្ជាការកងពល កម្លាំងអន្តរាគមន៍ របស់វរសេនាតូចថ្មើរជើងលេខ៥១៣ ក៏កំពុងត្រៀមអន្តរាមន៍រួចជាស្រេច ២៤ម៉ោងលើ២៤ម៉ោង ត្រៀមជួយសង្រ្គោះក្នុងពេលចាំបាច់ តាមបទបញ្ជា និងសំណូមពរប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន៕ រក្សាសិទ្ធិដោយ ៖ កូលាប