Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរណ៍ ២៩៤ថ្ងៃ ៖ ស្លា.ប់ ១១៣៩នាក់ និងរបួសជាង ២៨១៤នាក់

ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់ CEN នៅល្ងាចថ្ងៃទី២១ ខែតុលា នេះថា រយៈពេល ២៩៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ២០៤២លើក បណ្តាលឲ្យមនុស្សស្លា.ប់បាត់បង់ជីវិតចំនួន ១១៣៩នាក់ និងរបួសចំនួន ២៨១៤នាក់ ក្នុងនោះធ្ងន់ចំនួន ១៧០២នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានកើតឡើងចំនួន ៥លើក ស្លា.ប់ ៣នាក់ និងរបួសធ្ងន់ចំនួន ៣នាក់ ។ គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ តាកែវ និងខេត្តព្រះសីហនុ។

អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ២៩៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍ មានចំនួនសរុប ១៧៦៦៣១គ្រឿង ក្នុងនោះម៉ូតូចំនួន ១៣៣០៨៤គ្រឿង និងរថយន្តចំនួន ៤៣៥៤៧គ្រឿង ក្នុងនោះរថយន្តតូច ៣៤៣៦៤គ្រឿង និងធំ ៩១៨៣គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×