ភ្នំពេញ ៖ ការស្រាវជ្រាវរបស់សមត្ថកិច្ច ទើបតែទទួលបានពន្លឺតិចតួចនៅឡើយ ជុំវិញការធ្វើអត្ត.ឃាតរបស់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ PTT ឈ្មោះ ឡី សុក្រិត អាយុ៣៤ឆ្នាំ ដោយសមត្ថកិច្ចបានត្រឹមបញ្ជាក់ថា អត្ត.ឃាតដោយសារវិបត្តិក្នុងគ្រួសារ ប៉ុន្តែត្រង់ថា តើវិបត្តិគ្រួសារនេះ ជារឿងឈ្លោះប្រកែកលែងលះគ្នា ឬជារឿងស្នេហាត្រីកោណ ផិតក្បត់ ឬឪពុកម្ដាយទាំងសងខាងដាក់ទោសអូសដំណើរក្នុងរឿងអ្វីមួយ ឬជារឿងជំពាក់ប្រាក់គេធ្ងន់ធ្ងរ? ក៏មិនទាន់ត្រូវបានសាក្សីណាមួយអះអាងឲ្យច្បាស់នៅឡើយដែរ។

ហេតុការណ៍អត្ត.ឃាតកម្មដោយបា.ញ់ស.ម្លាប់ខ្លួនឯងនេះ បានកើតឡើងនៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ផ្លូវឆ្ពោះទៅពន្ធនាគារព្រៃស) វេលាម៉ោង ៨និង១៥នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ គឺបុរសរងគ្រោះឈ្មោះ ឡី សុក្រិត អាយុ៣៤ឆ្នាំ ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ PTT រស់នៅទីតាំងកើតហេតុខាងលើ បានយកកាំភ្លើងខ្លីបា.ញ់ស.ម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកនៃស្ថានីយ៍ខាងលើនេះ។
បើតាមសាក្សី រស់នៅជាមួយជនរងគ្រោះ បានឲ្យដឹងថា ក្នុងរយៈពេលប្រហែល១ខែ កន្លងមកនេះ ជនរងគ្រោះមានវិបត្តិក្នុងគ្រួសារ និងមិនសូវនិយាយស្ដីអ្វីឡើយ ហើយតែងតែនៅក្នុងបន្ទប់ម្នាក់ឯង។ លុះដល់ថ្ងៃកើតហេតុ វេលាម៉ោងប្រហែល៧និង១០នាទីព្រឹក នៅពេលដែលសាក្សីដែលរស់នៅជាមួយគ្នានេះ ត្រឡប់មកពីហាត់ប្រាណវិញ មិនឃើញជនរងគ្រោះនៅក្នុងបន្ទប់ ក៏ទៅរកមើលក្នុងបន្ទប់ទឹក ស្រាប់តែឃើញដេកស្លា.ប់នៅក្នុងបន្ទប់ទឹកក្រាលដោយឈា.ម ទើបបង្កឲ្យទៅជាការភ្ញាក់ផ្អើល និងគួរឲ្យមន្ទិលជាទីបំផុត រហូតមកដល់ពេលនេះ មិនទាន់មាននរណាម្នាក់ស្រាយអាថ៌កំបាំងនៃការស្លា.ប់នេះនៅឡើយទេ។

ការធ្វើកោសល្យវិច័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមាន លោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន បញ្ជាក់ថា សពជនរងគ្រោះ គឺពិតជាស្លា.ប់ដោយសារការធ្វើអត្ត.ឃាតបា.ញ់ស.ម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយបា.ញ់ត្រង់ចំណុចសៀតផ្កា ខាងស្តាំ ធ្លាយទៅខាងឆ្វេង ចំនួន ០១គ្រាប់ បណ្តាលឲ្យស្លា.ប់នៅនឹងកន្លែងមួយរំពេច។
នៅទីតាំងនៃបន្ទប់ទឹកកើតហេតុ សមត្ថកិច្ចរកឃើញមាន កាំភ្លើងខ្លី ០១ដើម ម៉ាក់ ZORAKI 2914-T, បង់ចំនួន ០១ មានគ្រាប់ចំនួន ០៧គ្រាប់, សំបកកាទុស្សចំនួន ០១គ្រាប់ និងក្បាលគ្រាប់ចំនួន០១។ ទោះជាយ៉ាងណា សមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្តលើករណីនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











