Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់តាំងពីផ្ដើមផលិតមាសនៅកម្ពុជា ក្រុមហ៊ុន Renaissance Minerals ចម្រាញ់មាស បានជាង ៧៤៧គីឡូក្រាមហើយ

spot_img

ខេត្តមណ្ឌលគិរី ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល បានបង្ហើបឲ្យដឹង នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ទាក់ទងទៅនឹងការចម្រាញ់រ៉ែមាស ក្នុងខេត្តមណ្ឌលគិរី ថា ក្រុមហ៊ុនរុករករ៉ែមាស នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ពេលនេះ អាចចម្រាញ់មាសបាន ២.៥តោន ក្នុងរយៈពេល១ឆ្នាំដំបូងនេះ គឺសម្រាប់ពេលវេលាចាប់ពីខែមិថុនា ឆ្នាំ២០២១ ដល់ ខែឧសភា ឆ្នាំ២០២២។

លោក អ៉ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនវិនិយោគ Renaissance Minerals ដែលជាក្រុមហ៊ុនរបស់ប្រទេសអូស្ដ្រាលី ទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា លើការរុករករ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី អាចផលិតមាសបាន ចំនួន២.៥តោន ក្នុង១ឆ្នាំដំបូងនេះ។

ដោយឡែក ចាប់តាំងពីពេលចាប់ផ្ដើម ការចម្រាញ់រ៉ែមាស របស់ក្រុមហ៊ុន Renaissance Minerals នាពេលកន្លងមក រហូតមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ ក្រុមហ៊ុនមួយនេះ ចម្រាញ់រ៉ែមាស បានចំនួន ជាង ៧៤៧គីឡូក្រាមហើយ, ហើយក្រុមហ៊ុនក៏បានដាក់លិខិតស្នើសុំការនាំចេញមាសចំនួន ១២ជើងរួចហើយដែរ គឺស្មើនឹងជាង ៥៥៥គីឡូក្រាម, គិតជាដុំមាស មាន ៤៨ដុំ ដើម្បីយកទៅបន្សុទ្ធ ជាមាសទឹក ៩៩.៩៩% នៅប្រទេសអូស្ត្រាលីជាបន្តទៀត។

គិតរហូតមកដល់ពេលនេះ កម្ពុជាទទួលបានចំណូលសួយសារជាង ៦៦ម៉ឺនដុល្លារ ពីក្រុមហ៊ុនវិនិយោគ Renaissance Minerals លើការរុករករ៉ែមាស ក្នុងតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរីដែលជាក្រុមហ៊ុនទី១ ខ្នាតអន្ដរជាតិចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×