ល្បែងតែងតែមានល្បិច! ពាក្យនេះពិតជាមិនខុសមែន។ អ្នកលេងល្បែងមួយចំនួនតែងតែរិះរកល្បិចដើម្បីយកឈ្នះ ដូចគ្នានេះដែរ អ្នកលេងល្បែងជល់មាន់ក៏មានល្បិចដូចគ្នា ប៉ុន្តែមិនមែនទាំងអស់ នោះទេ។
ក្នុងវីដេអូនេះបង្ហាញពីការប្រើល្បិចដែលយើងនឹកស្មានមិនដល់ ដោយដាក់ឧបករណ៏បញ្ជាជាប់ នៅមាន់ ដែលឧបករណ៍នោះទំនងជាដែកឆក់។
បើតាមវីដេអូ គេមានឧបករណ៏សំរាប់ចុចបញ្ជា ហើយនៅពេលចុចវាភ្លាម មាន់នោះក៏ផ្អើលរត់តែម្តង ដែលវាប្រហែលជាត្រូវគេចុចឲ្យឆក់មួយភ្លែត។ ល្បិចនេះ គេអាចគ្រប់គ្រងវាសនារបស់មាន់ជល់បានយ៉ាងងាយ ដោយចង់ឲ្យវាឈ្នះក៏បាន ហើយបើចង់ឲ្យចាញ់ រឹតតែងាយស្រួលទៀត។
អ្នកមិនដឹងប្រាកដជាចាញ់អស់បោសក្តិតខោហើយ!!!