Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រមុខ​រាជរដ្ឋាភិបាល ស្នើឲ្យ​ជនរួមជាតិ​ទូទាំង​ប្រទេ​សយកចិត្ត​ទុកដាក់​ខ្ពស់ ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន​

spot_img

ភ្នំពេញ ៖ នៅក្នុងឱកាសនៃពិធីបុណ្យ ចូលឆ្នាំថ្មី ខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាល បានស្នើសូមបងប្អូនជនរួមជាតិទូទាំងប្រទេស យកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ទាំងក្នុងការធ្វើដំណើរជិតឆ្ងាយ និងនៅក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី គឺសូម មានការប្រុងប្រយ័ត្នខ្ពស់​ ក្នុងការអុជធូបទៀន ដែលអាចបណ្តាលលឲ្យមានអគ្គិភ័យ គ្រោះថ្នាក់ចរាចរ ជាដើម។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ ដល់ និស្សិតសាកលវិទ្យាល័យ ជាតិគ្រប់គ្រង (NUM) នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨នេះ។ ទន្ទឹមនឹងនេះ សម្តេចអគ្គមហាសេនាបតីតេជោ ស្នើសូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវរក្សាការពារសណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងទេសចរជាតិ និងអន្តរជាតិ នៅតាមតំបន់រមណីយដ្ឋាន ទេសចរណ៍ទូទាំងប្រទេស ឲ្យបានសប្បាយរីករាយ នៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរ ចំពោះការវិវឌ្ឍន៍ និងរីកចម្រើនរបស់ សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបាន ប្រែ ក្លាយពីវិទ្យាស្ថានអប់រំ ទៅជាសាលកលវិទ្យាល័យ ដែលបានបណ្តុះបណ្តាល ធនធាមនុស្ស រាប់ម៉ឺននាក់ឲ្យទទួលបាន នូវចំណេះ ដឹង និងជំនាញពិតប្រាកដ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះវិស័យអប់រំ នៅក្នុងប្រទេសកម្ពុជា ដែលមានការវិវឌ្ឍរីកចម្រើនធនធានមនុស្ស ហើយបានធ្វើឲ្យកម្ពុជាអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់។ កម្ពុជានឹងបន្តជំរុញវិស័យអប់រំនេះ ឲ្យបានខ្លាំងថែមទៀត ដើម្បីប្រែក្លាយ ពីប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ឲ្យទៅជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយ មានមហិច្ឆតា ក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។

ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ខាងមុខនេះ សាលារាជធានី ភ្នំពេញ បានផ្តល់សេវាកម្មឡានក្រុង សម្រាប់បម្រើប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរ ទៅតាមបណ្តាលខេត្តនានា គឺបងប្អូនប្រជា ពលរដ្ឋ អាចជិះរថយន្តក្រុង “មិនបង់ថ្លៃ” ចាប់ពីថ្ងៃទី១២ មេសា ដល់ថ្ងៃទី១៨ មេសា ២០១៨ នៅតាមផ្លូវជាតិមួយចំនួនដូចជា ផ្លូវ ជាតិលេខ ១ (ពីភ្នំពេញ កណ្តាល ព្រៃវែង និងស្វាយរៀង)។ ផ្លូវជាតិលេខ ៣ (ពីចោមចៅទៅកំពត)។ ផ្លូវជាតិលេខ ៤ (ពីចោមចៅ កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ)។ ផ្លូវជាតិលេខ៥ (ពីភ្នំពេញទៅ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ)។ ផ្លូវជាតិលេខ ៦ (គឺពីភ្នំពេញ កំពង់ចាម កំពង់ធំ និងសៀមរាប)៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×