Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវកម្មធុនតូច និងធុនមធ្យមនៅកម្ពុជា ត្រូវបានណែនាំឱ្យទាញយកអត្ថប្រយោជន៍ ពីអ្នកប្រើប្រាស់សកម្មចំនួន ២,៧ពាន់លាននាក់របស់ Facebook

spot_img

ភ្នំពេញ ៖ ក្រុមហ៊ុន Httpool ដែលជាដៃគូលក់ពាណិជ្ជកម្មទទួលបានសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន Facebook ក្នុងប្រទេសកម្ពុជា កំពុងណែនាំអាជីវកម្មធុនតូច និងធុនមធ្យម (SMBs) ឱ្យទាញយកអត្ថប្រយោជន៍ពីអ្នកប្រើប្រាស់សកម្មរបស់បណ្តាញសង្គម Facebook ដែលមានចំនួន ២,៧ពាន់លាននាក់នៅទូទាំងពិភពលោក ដើម្បីបង្កើនការនាំមុខអាជីវកម្ម និងការលក់។

អ្នកនាង Archana Roche ដែលជា Facebook Measurement Lead ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Httpool ថ្លែងថា តាមរយៈការពង្រឹងវត្តមានអនឡាញរបស់អាជីវកម្មទាំងនេះ ក្រុមហ៊ុនសហគ្រាសកម្ពុជាអាចមានលទ្ធភាពចូលទៅកាន់ទីផ្សារមួយដែលមានអាជីវកម្មធុនតូចជាង ៩០លាន ដែលបច្ចុប្បន្នប្រើប្រាស់ផ្លែតហ្វមរបស់បណ្តាញសង្គម Facebook និងផលិតផលដែលពាក់ព័ន្ធនានា។

អ្នកនាង Archana Roche ណែនាំថា៖ «បើអ្នកគឺជាអាជីវកម្មធុនតូច និងយល់ឃើញថា ខ្លួនឯងកំពុងសួរសំណួរថា តើខ្ញុំពង្រឹងវត្តមានអនឡាញរបស់ខ្ញុំយ៉ាងដូចម្តេច? តើខ្ញុំកសាងការយល់ដឹងពីម៉ាកយីហោយ៉ាងដូចម្តេច? តើខ្ញុំលក់អនឡាញយ៉ាងដូចម្តេច? តើខ្ញុំឈានទៅដល់អតិថិជនយ៉ាងដូចម្តេច? តើខ្ញុំបង្កើនអាជីវកម្មរបស់ខ្ញុំយ៉ាងដូចម្តេច? និងតើខ្ញុំទទួលបានប្រាក់ចំណេញយ៉ាងដូចម្តេចជាមួយនឹងថវិកាតិចតួច? នៅពេលនោះ យើងមានចម្លើយសម្រាប់អ្នក»។

យោងតាមក្រុមហ៊ុន Httpool វត្តមានអនឡាញតាម Facebook គឺជាឧបករណ៍ដ៏សំខាន់សម្រាប់អាជីវកម្មធុនតូចនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុនដែលមានការិយាល័យនៅកម្ពុជាមួយនេះបានឱ្យដឹងថា «ឌីជីថលគឺជាចំណុចដំបូងនៃការអំពាវនាវទៅកាន់អ្នកទិញទំនិញដែលកំណត់អាទិភាពលើភាពងាយស្រួល ហើយនៅក្នុងពិភពលោកដែលមានការភ្ជាប់ទំនាក់ទំនងគ្នាឥតឈប់ឈរមួយនេះ ទូរស័ព្ទចល័តបង្ហាញពីឱកាសក្នុងការទិញទំនិញពីទីកន្លែងណាក៏បាន»។

អ្នក Archana Roche បានបន្ថែមថា៖ «វត្តមានអនឡាញតាម Facebook មិនត្រឹមតែអាចជួយអ្នកឱ្យបង្កើនការយល់ដឹងសម្រាប់អាជីវកម្មរបស់អ្នក ស្វែងរកអតិថិជនបន្ថែម និងបង្កើនការលក់ខាងក្រៅ និងអនឡាញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបង្កើនភាពអាចជឿទុកចិត្តបានចំពោះម៉ាកយីហោរបស់អ្នកផងដែរ។ អាជីវកម្មមួយចំនួនថែមទាំងសម្រេចបានកិច្ចព្រមព្រៀតាំងពីពេលចាប់ផ្តើមរហូតដល់ទីបញ្ចប់ ដោយប្រើ Facebook ទាំងស្រុងប្រកបដោយតម្លាភាព និងឆាប់រហ័ស។ Facebook មានសក្តានុពលពេញលេញក្នុងការផ្លាស់ប្តូរទៅកាន់មជ្ឈមណ្ឌលទីផ្សារកណ្តាល និងពង្រីកអាជីវកម្មទៅក្នុងទីផ្សារថ្មី និងអតិថិជនប្រហាក់ប្រហែលនេះ ដោយគ្រាន់តែរង់ចាំស្វែងរក និងផ្តល់អនុសាសន៍ដល់ផលិតផលរបស់អ្នកតែប៉ុណ្ណោះ»។

យោងតាមក្រុមហ៊ុន Httpool អ្វីដែលអ្នកត្រូវធ្វើដើម្បីចាប់ផ្តើមជាមួយនឹង Facebook គឺត្រូវបង្កើនទំព័រ Facebook មួយ ដែលនឹងជាបេះដូងនិងជាដួងព្រលឹងនៃវត្តមានរបស់អ្នកនៅលើបណ្តាញសង្គមនេះ និងជួយឱ្យអតិថិជនចងចាំម៉ាកយីហោរបស់អ្នក នៅពេលមានការទិញ។ ក្រុមហ៊ុន Httpool បានណែនាំថា ទំព័រអាជីវកម្មគឺសម្រាប់ម៉ាកយីហោនិងអាជីវកម្ម ហើយទំព័រនេះដំណើរការស្រដៀងគ្នាទៅនឹងទំព័រប្រូហ្វាលប្រចាំរបស់មនុស្សម្នាក់ដូច្នេះដែរ លើកលែងតែភាពខុសគ្នានៃការបញ្ជូនការស្នើសុំធ្វើជាមិត្ត (friend requests) ដែលអ្នកប្រើប្រាស់ត្រូវចុច “ចូលចិត្ត” ឬ “តាមដាន” ទំព័រដើម្បីមើលឃើញការបង្ហោះរបស់ទំព័រនោះ។

លើសពីនេះទៀត អតិថិជនសក្តានុពល និងអតិថិជនដែលមានស្រាប់ អាចស្វែងរកព័ត៌មានសំខាន់ៗអំពីអាជីវកម្មរបស់អ្នកបាន រួមទាំងតំណភ្ជាប់ទៅកាន់គេហទំព័ររបស់អ្នក ម៉ោងបើកដំណើរការអាជីវកម្ម ទីតាំងរបស់អ្នក និងជម្រើសចែកចាយទំនិញដែលមាន។

ជាផ្នែកមួយនៃការណែនាំនេះ អាជីវកម្មធុនតូចនិងធុនមធ្យម (SMBs) នៅកម្ពុជាត្រូវបានណែនាំឱ្យរក្សាភាពសកម្មនៅលើទំព័រ Facebook របស់ពួកគេ ដើម្បីរក្សាការភ្ជាប់ទំនាក់ទំនង និងការចូលរួមរបស់អ្នកមើល និងអតិថិជនរបស់ពួកគេ។ តាមរយៈការរក្សាភាពសកម្មនេះ ដូច្នេះម៉ាកយីហោមួយមានឱកាសកាន់តែប្រសើរក្នុងការស្ថិតនៅក្នុង “ចិត្តខ្លាំងជាងគេ” របស់អតិថិជន៕

spot_img
×