Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខ សុម៉ាវតី្ត ធ្វើឲ្យគូស្នេហ៍កាន់តែមានសង្ឃឹម

spot_img

ភ្នំពេញ ៖ តារាសម្តែងនាង សុខ សុម៉ាវត្តី បានពោលពាក្យយ៉ាងដាក់ដោតទៅកាន់គូស្នេហ៍ ដែលជាកីឡាករបាល់ទាត់លោក លី វ៉ាហេដ បង្ហាញពីអារម្មណ៍ពិតចេញពីបេះដូង ដែលធ្វើគូស្នេហ៍កាន់តែមានសង្ឃឹមក្នុងការចាប់ដៃគ្នាជាគូអនាគត។

រហូតមកទល់នាពេលនេះ សុខ សុម៉ាវត្តី និងលោក លី វ៉ាហេដ បានកសាងទំនាក់ទំនងក្រៅឆាកជាមួយគ្នា ប្រមាណជា៥ឆ្នាំមកហើយ។ ពីមួយថ្ងៃទៅមួយថ្ងៃពួកគេបានសាងអនុស្សាវរិយ៍ ជាមួយគ្នាកាន់តែស្និទ្ធស្នាល និងការយល់ចិត្តគ្នាយ៉ាងស៊ីជម្រៅ។
យ៉ាងណាបើទោះបីជាទំនាក់ទំនងស្នេហ៍កាន់តែផ្អែមល្ហែមនោះហើយក្តី ប៉ុន្តែអ្នកទាំងពីរនៅមិនទាន់បង្ហើប ពីពេលវេលាជាក់លាក់ណាមួយក្នុងការកាន់ដៃគ្នាក្រាបផ្ទឹមការនៅឡើយទេ។

ទោះជាយ៉ាងណាគូស្នេហ៍កាន់តែមានសង្ឃឹម ក្នុងពេលដែល សុខ សុម៉ាវត្តី បានពោលពាក្យយ៉ាងច្បាស់លាស់មួយពីសម្រេចចិត្តជ្រើសរើសលោក លី វ៉ាហេដ សម្រាប់កាន់ដៃគ្នានាពេលអនាគត។

សុខ សុម៉ាវត្តី បានបង្ហោះសារតាមហ្វេសប៊ុកថា នៅថ្ងៃដំបូងដែលខ្ញុំជួបអ្នក ខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំសំណាងបាត់ទៅហើយ ដែលបានស្គាល់មិត្តល្អដូចជាអ្នក ព្រោះមនុស្សគ្រប់គ្នារួមទាំងខ្ញុំតែងតែសើចញញឹម និងពេញចិត្តនូវអត្តចរិតការធ្វើល្អ គិតល្អរបស់អ្នក។

នាងបញ្ជាក់ថា រហូតមកដល់ថ្ងៃមួយដែលខ្ញុំសម្រេចចិត្តច្បាស់លាស់ហើយថា ខ្ញុំនិងកាន់ដៃអ្នកឆ្លងផ្លូវពិបាក និង ឧបសគ្គរួមគ្នា ហើយក៏លួចផ្សងថាទោះមានរឿងអីក៏ដោយសុំអោយតែគាត់ « ច្បាស់លាស់ » ព្រោះខ្ញុំខ្លួនឯងចាស់ហើយលែង មានពេលគិតនិងចំណាយពេលមើលចិត្តអ្នកណាច្រើនទៀតហើយ។

នាងថា តែជាសំណាងអាក្រក់អីមើលគាត់លេងៗសោះ ៥ ឆ្នាំទៅហើយបងប្អូន៥ឆ្នាំដែលបងផ្តល់ឲ្យ វាលើសពីមនុស្សដែលអូនចង់បានហើយ ( ហួស Target ហើយហ៊ា ) បើ ៥ឆ្នាំកន្លងមកការធ្វើល្អវាជាកុហក ការលួងលោម ហ៊ាហា៎អូនសុំអាម៉ូតដូច ៥ឆ្នាំកន្លងមកនេះ តែ ៦០ឆ្នាំទៀតបានហើយណា Happy anniversary 5 year ប្អូនប្រុសកំពូលស្នេហ៍។

តាមរយៈសំណេរដែលនាង សុខ សុម៉ាវត្តី បង្ហោះនាពេលនេះ ធ្វើឲ្យមហាជនកាន់តែមានទំនុកចិត្តថា អ្នកទាំងពីនឹងលេចចេញនូវដំណឹង រៀបការនាពេលឆាប់ៗខាងមុខនេះ ជាមិនខានឡើយ ក្នុងពេលដែលអ្នកទាំងពីរសុទ្ធតែបង្ហាញនូវចិត្តស្មោះរៀងខ្លួន សម្រាប់ចាប់ដៃគ្នាជាប្តីប្រពន្ធទៅថ្ងៃអនាគត៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×