Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាតុចេញមុខ ប្រតិកម្មរឿងគេថាតារាខ្មែរមិនល្អហ៊ឺហារសប្បាយ ពេលមានលុយ ដល់លំបាកសុំជំនួយ

spot_img

ភ្នំពេញ ៖ ករណី រឿងរ៉ាវនាងខ្ញុង ជំពាក់បំណុលវ័ណ្ឌក រហូតដល់ទៅជាង៥០ម៉ឺនដុល្លារ ដែលមានម្ចាស់បំណុលជាង៣០នាក់ ប្រែក្លាយជារឿងមួយ រំជើបរំជួយពេញសង្គមសិល្បៈ។ ការស្រែកយំ របស់ខ្ញុងពេលLive ខ្លះអាណិត ថែមទាំងបានជួយនាង តាមទឹកចិត្ត ខ្លះថានាងមិនគួរធ្វើបែបនេះឡើយ មិនព្រមរកគន្លឹះឲ្យអស់សិន ការដោះស្រាយ។ យ៉ាងណាមិនសំឡេង មហាជនមួយចំនួនហាក់ ខឹងសម្បាខ្ញុងទៅវិញ ដែលខ្លះថានាងសម្តែង ខ្លះថានាងបំភ័នគេខណៈ ខ្ញុងថាជារឿងពិតមិនបាន ប្រឌិតដូចការលើកឡើងឡើយ។

ការឡុងឡឺយ របស់ខ្ញុងរឿង លុយច្រើនសន្ធឹកនេះ មានការដាក់ភាពលើកឡើងថា យកលុយទៅធ្វើអ្វីផ្សេងខុសពី ការរកស៊ីអាចច្រើនជាង។ រហូតមានការចង់ស៊ើបអង្កេត អាថ៌កំបាំងមួយនេះទៀតផង ថាតើខ្ញុងយកទៅធ្វើអ្វីឲ្យប្រាកដនោះ។ បញ្ហារបស់ខ្ញុង ត្រូវបានគេចោល មកលើចង្កោមសិល្បៈថា អ្នកសិល្បៈធ្វើឲ្យខូចឈ្មោះ អាងរឿងអ្វីលើកដៃ សុំជំនួយ មិនគិតខំរកស៊ី ចូលចិត្តហ៊ឺហារ អួតទ្រព្យ អួតឡានផ្ទះ សម្ភារៈនិយម ។ ធាតុពិតសុទ្ធតែជារបស់ រំលស់ រុំព័ទ្ធដោយបំណុលជុំទិស ទៅវិញ និងមានតារាច្រើនទៀត មានករណីកម្ចីប្រាក់គេដែរ។

យ៉ាងណាមិញ អ្នកនាង សុខ ច័ន្ទធីតា ហៅកាតុបានចេញមុខការលើកឡើង ចំពោះមតិមួយចំនួន មកលើតារាខ្មែរថា នាងមានការឈឺចាប់ នូវពេលមានមតិមួយចំនួន មកតិះដៀលចង្កោមសិល្បៈ ព្រោះតែបញ្ហាដែលផ្ទុះឡើងមួយនេះ។ មិនមែនទាំងអស់គ្នានោះទេ សូមថាឲ្យឬ និយាយតែបុគ្គលបានហើយ។ នាងប្រឡូកសិល្បៈ ប្រមាណ២០ឆ្នាំ អត់ដែលមានទៅធ្វើរឿងអាក្រក់ដែល រំខានអ្នកដ៍ទៃ ឬសង្គម ហើយមានសិល្បៈល្អៗច្រើនទៀតដែលគ្នា ខំ សូម្បីតែរកស៊ី ដើម្បីជៀសវាងថាសិល្បៈ ក្រសុំជំនួយ។ ម្ល៉ោះហើយទាំងខ្ញុំ ទាំងតារាផ្សេងៗទៀតខំរកស៊ី បើកនេះ បើកនោះ ក្រៅសិល្បៈ ទាំងឈឺទាំងជា ប្រឹងដើម្បី សល់លុយកាក់ទៅធ្វើ ការសន្សំ ទុកដាក់ពេលរវល់យើង ទទួលបានការដោះស្រាយ ភ្លាមៗ។ ប្រយោជន៍កុំឲ្យគេថាយើងអង្គុយតែសុំ ជំនួយឥតឈប់នាងពិតជាខ្លាចពាក្យនេះ បំផុតទើបរើបម្រះឡើង៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×