Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស អតីមេញ្ជាការរងអាវុធហត្ថខេត្តតាកែវម្នាក់ ដាក់គុក ២៧ ឆ្នាំ, ស្រីស្នេហ៍ ដាក់គុក ២៣ ជាប់ពាក់ព័ន្ធនឹងបទល្មើសជួញដូរគ្រឿងញៀនជិត២ គីឡូក្រាម!!!!

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០២១នេះ បានប្រកាសសាលក្រមលើ សំណុំរឿងក្តីគ្រឿងញៀន របស់ជនជាប់ចោទ ស្រី- ប្រុស ចំនួន ២នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស រក្សាទុក និង ជួញដូរ នូវសារធាតុញៀនជិត ២គីឡូក្រាម ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែ មិថុនា ឆ្នាំ ២០២០។

ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសពួកគេទាំង២នាក់ ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ពី ២៣ ទៅ ២៧ ឆ្នាំ តែបើកផ្លូវឲ្យពួកគេទាំង២នាក់ ប្តឹងជំទាស់នឹងសេចក្តីសម្រេចខាងលើ ទៅកាន់តុលាការឧទ្ធរណ៍ តាមនីតិវិធីច្បាប់។

លោក ធ្ធាំ ប៊ុណ្ណា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទទាំងពីរនាក់ខាងលើនេះ មានឈ្មោះ ឈុន សុមេធា ភេទ ប្រុស មានមុខរបរមុនចាប់ខ្លួន ជានាយកការរិយាល័យប្រឆំាងគ្រឿងញៀន របស់កងរាជអាវុធហត្ថខេត្តតាកែវ ។ គាត់ត្រូវបាន តុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ២៧ ឆ្នាំ។

ចំណែកឯ ជនជាប់ចោទម្នាក់ទៀត ឈ្មោះ កេន ចាន់រី ភេទ ស្រី មុខរបរ មិនពិតប្រាដក (ត្រូវជាគូស្នេហ៍របស់ឈ្មោះ ឈុន សុមេធា) ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ២៣ ឆ្នាំ។

លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទទាំង២នាក់ ត្រូវបានតំណាងអយ្យការចោទ ប្រកាន់ពីបទ «ការរក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន» តាមមាត្រា ៤០ នៃច្បាប់សី្តពីការត្រួតពិនិត្យគ្រឿងញៀន។

លោកចៅក្រមបានបន្ថែមថា ពួកគេទំាង ២ នាក់ត្រូវបានចាប់ឃាត់កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២០ ដោយ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃ ក្រសួងមហាផ្ទៃ នៅចំណុចច្រមុះជ្រួក ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល រឹបអូសបានគ្រឿងញៀន ប្រភេទមេតំហ្វេតាម៉ីន ចំនួនជិត ២ គីឡូក្រាម កាំភ្លើងខ្លីចំនួន២ ដើម និង វត្ថុតាង ពាក់ព័ន្ធមួយ ចំនួនផ្សេងទៀត ពីពួកគេ។

នាពេលសវនាការ កាលពីថ្ងៃទី៣ ខែ កញ្ញា កន្លងទៅ, ជនជាប់ចោទទាំង២នាក់ បានឆ្លើយបដិសេធថាពួកមិនបានប្រព្រឹត្តអ្វី ដូចការចោទ ប្រកាន់នោះឡើយ។
ពួកគេនិយាយប្រាប់ អង្គសវនាការថា ក្នុងករណីនេះ គឺ មានគេធ្វើស៊ីពួកគេ ដោយរៀបចំភស្តុតាង ដើម្បីទម្លាក់កំហុស និង ចាប់ខ្លួនពួកគេ។

ឈុន សុមេធា និយាយថា នៅពេលដែលសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿង ញៀនបានឃាត់ខ្លួនគាត់នោះ សមត្ថកិច្ចនគរបាល ដែលបានសួរចឆ្លើយគាត់បានទាមទារលុយ ពីគាត់ និង ប្រពន្ធរបស់គាត់ផងដែរ។

ជនជាប់ចោទទាំង២ នាក់ បានសំណូមពរឲ្យ ចៅក្រមក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ មេត្តាជួយរកការពិត រកយុត្តិធម៌ ដោយសម្រេចទម្លាក់ការចោទ ប្រកាន់ និងដោះលែងពួកគេឲ្យមានសេរីភាពវិញ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×