Sunday, January 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈរដ្ឋមន្រ្តី សម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២” ប្រមាណ៨.៥ពាន់លានដុល្លារ ដែលកើនឡើង ៨.៤% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១

ភ្នំពេញ ៖ ឯកឧត្តមផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើ “សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២”។

សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលមានយុទ្ធសាស្ត្រកំណត់ចំណាយថវិកាថ្នាក់ជាតិ សរុបឱ្យស្ថិតក្នុងកម្រិតចំនួន ៣៤.៧ទ្រីលានរៀល ស្មើប្រមាណ៨.៥ពាន់លានដុល្លារត្រូវជា ២៧.៩៥%នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលកើនឡើង ៨.៤% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។

ជាមួយគ្នានេះ ឆ្នាំ២០២២ រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលក្នុងប្រទេសថវិការដ្ឋ ឲ្យត្រូវបានចំនួន ២៥.៦ទ្រីលានរៀល ស្មើនឹង៦.៣ពាន់លានដុល្លារ ត្រូវជា ២០.៦១% នៃផ.ស.ស ដែលមានការកើនឡើង ១៩.៣% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។

បើតាមសេចក្តីព្រាងច្បាប់នេះ ថវិកាឆ្នាំ២០២២ ត្រូវបានគិតគូរ និងរៀបចំឡើង ដើម្បីតម្រង់ការប្រើប្រាស់ធនធាន លើការបន្តប្រយុទ្ធ និងការកសាងសមត្ថភាពរស់នៅជាមួយនឹងជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការទ្រទ្រង់ដល់និរន្តរភាព នៃប្រតិបត្តិការរបស់រដ្ឋមិនឱ្យរាំងស្ទះ ជាពិសេសការស្ដារជីវភាពប្រជាជន និងការស្ដារកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជាឡើងវិញ។

ក្របខណ្ឌថវិកាឆ្នាំ២០២២ ក៏មានគោលដៅបន្តរក្សា ការពារសមិទ្ធផលសង្គមជាតិទាំងឡាយ ដែលសម្រេចបានក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងមក ព្រមជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីបន្តដោះស្រាយបញ្ហាជាច្រើនទៀតរបស់ប្រទេសជាតិ និងប្រជាជន ក៏ដូចជាដើម្បីទប់ទល់ជំនះផលប៉ះពាល់អវិជ្ជមាននានា បណ្ដាលមកពីបញ្ហាប្រឈមផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ក្នុងស្មារតីធានាឱ្យកម្ពុជាអាចឈររឹងមាំ និងធ្វើជាម្ចាស់ផ្ទះលើជោគវាសនារបស់ខ្លួន ទាំងនៅក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។

ក្របខណ្ឌចំណាយថវិកាឆ្នាំ២០២២ មានចរិកជាការប្រឹងប្រែង ប្ដូរផ្ដាច់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីការពារអាយុជីវិតប្រជាជនផង និងកសាងមូលដ្ឋានសម្រាប់ការរស់នៅជាមួយនឹងជំងឺកូវីដ១៩ផង ក្នុងគោលដៅស្ដារសេដ្ឋកិច្ច និងស្ដារជីវភាពប្រជាជនឡើងវិញ តាមរយៈការបន្តអនុវត្តនូវកញ្ចប់អន្តរាគមន៍សង្គម សេដ្ឋកិច្ច សំដៅបន្តគ្រប់គ្រងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ បង្កើតការងារជូនប្រជាពលរដ្ឋ លើកកម្ពស់បរិយាកាសធុរកិច្ច តាមរយៈការផ្ដល់ការលើកទឹកចិត្ត និងបង្កើនទំនុកចិត្តវិនិយោគិន ការបន្តអភិវឌ្ឍន៍ធនធានមនុស្ស ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការពង្រឹងគុណភាពនៃសេវាសាធារណៈគ្រប់ប្រភេទ ការបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃស្ថាប័នសាធារណៈ ការលើកកម្ពស់សុខុមាលភាពប្រជាជន ការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម និងការជំរុញការធ្វើបរិវត្តកម្មឌីជីថល ព្រមទាំងការបន្តការដោះស្រាយរាល់បញ្ហាប្រឈមជារចនាសម្ព័ន្ធនានា ដែលជំរុញការធ្វើពពិធកម្មសេដ្ឋកិច្ច និងការលើកកម្ពស់ផលិតភាព ប្រសិទ្ធភាព និងភាពប្រកួតប្រជែងកម្ពុជា។

ថវិកាឆ្នាំ២០២២ ត្រូវបានគិតគូរ និងរៀបចំឡើង ដើម្បីតម្រង់ការប្រើប្រាស់ធនធាន លើការបន្ត ប្រយុទ្ធ និងការកសាងសមត្ថភាពរស់នៅជាមួយនឹងជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការ ទ្រទ្រង់ដល់និរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋមិនឱ្យរាំងស្ទះ ជាពិសេសការស្តារជីវភាពប្រជាជន និងការ ស្ដារកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជាឡើងវិញ ក៏ដូចជាដើម្បីសម្រេចឱ្យខានតែបាននូវអាទិភាព គោលនយោបាយសំខាន់ៗ ជាសារវ័ន្តនៃកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣។ ក្របខណ្ឌថវិកាឆ្នាំ២០២២ ក៏មានគោល ដៅបន្តរក្សា ការពារសមិទ្ធផលសង្គមជាតិទាំងឡាយ ដែលសម្រេចបានក្នុងរយៈពេលជាង ២ទសវត្សរ៍ កន្លងមក ព្រមជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីបន្តដោះស្រាយបញ្ហាជាច្រើនទៀតរបស់ប្រទេសជាតិ និងប្រជាជន ក៏ដូចជាដើម្បីទប់ទល់ជំនះផលប៉ះពាល់អវិជ្ជមាននានា បណ្តាលមកពីបញ្ហាប្រឈមផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ក្នុងស្មារតីធានាឱ្យកម្ពុជាអាចឈររឹងមាំ និងធ្វើជាម្ចាស់ផ្ទះលើ ជោគវាសនារបស់ខ្លួន ទាំងនៅក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។ ក្របខណ្ឌចំណាយថវិកាឆ្នាំ ២០២២ មានចរិកជាការប្រឹងប្រែង ប្តូរផ្តាច់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីការពារអាយុជីវិត ប្រជាជនផង និងកសាងមូលដ្ឋានសម្រាប់ការរស់នៅជាមួយនឹងជំងឺកូវីដ១៩ផង ក្នុងគោលដៅស្ដារ សេដ្ឋកិច្ច និងស្តារជីវភាពប្រជាជនឡើងវិញ តាមរយៈការបន្តអនុវត្តនូវកញ្ចប់អន្តរាគមន៍សង្គម សេដ្ឋកិច្ច សំដៅបន្តគ្រប់គ្រងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ បង្កើតការងារជូនប្រជា ពលរដ្ឋ លើកកម្ពស់បរិយាកាសធុរកិច្ច តាមរយៈការផ្តល់ការលើកទឹកចិត្ត និងបង្កើនទំនុកចិត្ត វិនិយោគិន ការបន្តអភិវឌ្ឍន៍ធនធានមនុស្ស ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តែ ការពង្រឹងគុណភាព នៃសេវាសាធារណៈគ្រប់ប្រភេទ ការបង្កើនប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពនៃស្ថាប័នសាធារណៈ ការ លើកកម្ពស់សុខុមាលភាពប្រជាជន ការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម និងការជំរុញការធ្វើបវិវត្តកម្ម ឌីជីថល ព្រមទាំងការបន្តការដោះស្រាយរាល់បញ្ហាប្រឈមជារចនាសម្ព័ន្ធនានា ដែលជំរុញការធ្វើ ពពិធកម្មសេដ្ឋកិច្ច និងការលើកកម្ពស់ផលិតភាព ប្រសិទ្ធភាព និងភាពប្រកួតប្រជែងកម្ពុជា។

សរុបមក ថវិកាឆ្នាំ២០២២ ដែលជាឆ្នាំទី៤ នៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា អាចត្រូវបានសន្និដ្ឋានថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចជួយឱ្យរាជរដ្ឋាភិបាល អាចបន្ត គ្រប់គ្រងសភាពការណ៍វិបត្តិជំងឺកូវីដ១៩ និងអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផង ទាំងពួង ទាំងក្នុង និងក្រៅប្រទេសដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យស្ថិតនៅលើគន្លងនៃកំណើន ខ្ពស់ឡើង និងរស់រវើកវិញ ហើយអាចឆ្លើយតបបានទៅនឹងបំណងប្រាថ្នារបស់ប្រជាជនផង ក៏ដូចជា នឹងជួយរាជរដ្ឋាភិបាលឱ្យសម្រេចបាននូវបុព្វហេតុចម្បងៗ ស្របតាមទិសដៅនៃការកែទម្រង់ស៊ីជម្រៅ របស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ សំដៅនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាពយូរ អង្វែង វឌ្ឍនភាព វិបុលភាព និងយុត្តិធម៌សង្គម។ ក្នុងន័យនេះ ថវិកាឆ្នាំ២០២២ អាចប្រសិទ្ធនាមបាន ថាជា ថវិកាសម្រាប់ការបន្តប្រយុទ្ធប្រឆាំង និងការកសាងសមត្ថភាពរស់នៅជាមួយជំងឺកូវីដ១៩ តាម គន្លងប្រក្រតីថ្មី ដើម្បីបន្តប្រយុទ្ធការពារជីវិតប្រជាជន រក្សាលំនឹងសង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅ របស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ៕ រក្សាសិទ្ធិដោយ ៖ កូលាប