Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់ផ្ទះប្រាប់ថា មុនពេលភ្លើងឆេះផ្ទះកូនប្រុសរបស់គាត់ យល់សប្តិឃើញមានគេមកដុតខ្សែភ្លើង លុះព្រឹក ភ្លើងឆេះផ្ទះរបស់គាត់ហ្មត់គ្មានសល់

ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្ទះមួយខ្នងខ្ទេចគ្មានសល់បង្កឲ្យមានការភ្ញាក់ផ្អើល ចំណែកម្ចាស់បានតែត្រឹមតែឈរទ្រហ៊ោយំ ស្តាយទ្រព្យសម្បត្តិ ដែលបាត់បង់អស់គ្មានសល់ អ្វីក្រៅពីគ្រោងឆ្អឹងផ្ទះតែប៉ុណ្ណោះ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង១៥នាទី ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវលំភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

យោងតាមសម្តីស្ត្រីម្ចាស់ផ្ទះខាងលើ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ២ថ្ងៃ ហាក់ដូចជាឲ្យប្រថ្នូរដឹងមុន ខណៈដែលរូបគាត់កំពុងតែកំដៅសម្ល បានផ្ទុះហ្គាសឆេះរលាកចំភ្នែកខាងស្តាំ លុះនៅយប់មិញនេះ កូនប្រុសរបស់គាត់បានយល់សប្តិឃើញមានគេមកដុតខ្សែភ្លើងរបស់គាត់នៅមុខផ្ទះ ស្រាប់តែព្រឹកឡើងផ្ទុះបារ៉ែតភ្លើងឆាបឆេះផ្ទះរបស់គាត់អស់គ្មានសល់អ្វីសូម្បីតែបន្តិច។

ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ ក៏មានរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង​មកជួយអន្តរាគមន៍បាញ់ទប់ស្កាត់ការ ពារកុំឲ្យមានការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ដែលនៅជាប់ៗគ្នា និងរលត់ជាស្ថាពរទៅវិញទាំងស្រុង នៅវេលាម៉ោង ១០និង៥០នាទីព្រឹកថ្ងៃដដែល។

សមត្ថកិច្ចជំនាញបង្ការនិងពន្លត់អគ្គិភ័យ បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យឆាបឆេះផ្ទះមួយខ្នង ឈើលើថ្មក្រោមខាងលើនេះ គឺបណ្តាលមកពីឆ្លងប្រព័ន្ធបារ៉ែតភ្លើងក្នុងផ្ទះ ទើបបណ្តាលឲ្យឆាបឆេះបែបនេះ ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ ពុំបណ្តាលឲ្យមានអ្នករងរបួសនោះទេ ចំណែកសម្ភារៈដែលខូចខាតឆេះអស់ផ្ទះមួយខ្នង ទាំងស្រុងរួមនិងសម្ភារៈនៅក្នុងផ្ទះមួយចំនួនធំ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×