ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃសុក្រទី ២២ ខែតុលា ឆ្នាំ២០២១នេះ បានចាប់ឃាត់ខ្លួន មន្ត្រីយោធាជាន់ខ្ពស់ នៃ កងទ័ពអាកាសកងកេងខេត្តព្រះសីហនុម្នាក់ និងបានបញ្ជូនខ្លួនភ្លាមៗ ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ជាប់ពាក់ព័ន្ធនឹងបទល្មើស «គំ.រាម.កំ.ហែងថានឹងស.ម្លាប់ និងរំលោភសេពសន្ថវៈ» ទៅលើស្ត្រីរងគ្រោះម្នាក់។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ ឈ្មោះ អេង អូន ភេទប្រុស អាយុ ៤២ ឆ្នាំ មានមុខរបរជា មន្ត្រីយោធា បម្រើការនៅ កងទ័ពអាកាសកងកេងខេត្តព្រះសីហនុ។
ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន ដោយអនុវត្តតាមដីការបស់បង្គាប់ឲ្យនាំខ្លួន លោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ។
ឥឡូវនេះ ជនសង្ស័យកំពុងត្រូវបានសាកសួរ នៅឯតុលាការនៅឡើយ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ជនសង្ស័យ និងមេធាវីការពារក្តី មិនអាចទាក់ទង ដើម្បីសុំព័ត៌មានបានឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


