ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានបើកសវនាការជំនុំជម្រះ ជនជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស រក្សាទុក និងជួញដូរ ១៣ បព្ចាប់ប្រព្រឹត្តកាល នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែមេសា ឆ្នាំ២០២១។
លោក អ៉ឹម វណ្ណះ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទ មានឈ្មោះ លី ចន្ថា ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ មិនពិប្រាដក ។
លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទ ត្រូវបានតំណាងអយ្យការចោទ ប្រកាន់ពីបទ «ការរក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន» តាមមាត្រា ៤០ នៃច្បាប់សី្តពីការត្រួតពិនិត្យគ្រឿងញៀន ។

លោកចៅក្រមបានបន្ថែមថា ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ដោយ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នៅសង្តាត់ស្ទឹងមានជ័យទី១ ខណ្ឌស្ទឹងមានជ័យទី ១ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល រឹបអូសបានគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ចំនួន ១៣ កព្ចាប់ មានទម្ងន់ ១ ,២៧ និង លុយខ្មែរជាង ១៣ ម៉ឺនរៀល។
នាពេលសវនាការ ជនជាប់ចោទ លី ចន្ថាបានឆ្លើយសារថា គ្រឿងញៀនដែលសមត្ថកិច្ច រឹបអូសបាន គឺជារបស់គាត់ ហើយគាត់ព្រមទទួលយកការចោទប្រកាន់របស់តុលាការ ខាងលើ។
លី ចន្ថា បានសុំឲ្យតតុលាការមេត្តាបន្ធូរបន្ថាយទោសដល់គាត់ផង ដើម្បីឆាប់បាន ត្រឡប់ជួបជុំគ្រួសារគាត់វិញ។
សំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

