Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចខេត្តព្រះវិហារ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតបានគ្រឿងញៀន ចំនួន ៥ បព្ចាប់!!!

ខេត្ត ព្រះវិហារ ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះវិហារ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ ជាមុខសញ្ញាប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

សមត្ថកិច្ចខេត្តព្រះវិហារ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនខាងលើនេះ មានឈ្មោះ មុំ សុធា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសិប្បកម្ម ស្នាក់នៅបណ្តោះអាសន្នភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ គ្រឿងញៀនចំនួន៥កញ្ចប់, ទូរស័ព្ទចំនួន ០១គ្រឿង – ជញ្ជីងចំនួន២ គ្រឿង, សម្ភារវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ននេះ, ជនសង្ស័យខាងលើ ត្រូវបានបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×