Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកខេមរៈសេរីមន្ត ចាប់ដៃជាមួយក្រុមហ៊ុនបានណាគ្រីរៀលអ៉ីស្ទេត ឯ.ក ពុះដីល្វែងចំនួន ២០០ហិកតា បង់រំលស់ដល់ប្រជាពលរដ្ឋក្រីក្រ!

spot_img

បន្ទាយមានជ័យ ÷ ម្ចាស់បទឈប់ស្អប់បងទៅ លោកខេមរៈសិរីមន្ត ក្រោយពីជោគជ័យ លើវិស័យសិល្បៈបច្ចុប្បន្នលោកបានវិនិយោគ ទៅលើវិស័យដីធ្លីក៏មានការជោគជ័យផងដែរ។
ជាក់ស្ដែងថ្មីៗនេះលោកបានចាប់ដៃសហការគ្នា ជាមួយនឹងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ពុះដីល្វែងចំនួន ២០០ហិកតាបង់រំលស់ដល់ប្រជាពលរដ្ឋក្រីក្រ និងមានជីវភាពកណ្តាលអាចទិញកណ្ដាលរស់នៅបាន។

នៅព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០២១នេះលោកស្រី ប៉ាង ណាគ្រី នាយិកា ក្រុមហ៊ុនប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក និងលោក ខេមរៈសិរីមន្ដធ្វើសន្និសីទកាសែត នៅក្នុងស្នាក់ការលក់អចលនទ្រព្យរបស់ក្រុមហ៊ុនស្ថិតនៅក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំបើកគម្រោងពុះដីល្វែង។

លោកខេមរៈសិរីមន្តបានប្រាប់ក្រុមអ្នកសារព័ត៌មាន ឲ្យដឹងថា៖ ដោយមើលឃើញនូវសក្កានុពលភាព ចំពោះតំបន់នេះអាចនឹងក្លាយទៅជាទីក្រុងប៉ោយប៉ែតទី ២ ដោយសារតែមានការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ជាពិសេសនៅចំណុចបឹងជម្រុកតេជោឈ្នះឈ្នះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រែក្លាយតំបន់សង្គ្រាម ឲ្យទៅជាតំបន់សេដ្ឋកិច្ច និងកន្លែងកំសាន្តនិងបានការចូលរួមអភិវឌ្ឍន៍ ពីសំណាក់វិនិយោគិន ពិសេសលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលកំពុងបើកគម្រោងធ្វើផ្សារធ្វើវីឡានិងគម្រោងផ្ទះល្វែងមួយវិញទៀត គឺក្រុមហ៊ុនប៉ាង ណាគ្រី ផ្ទាល់គឺកំពុងតែអភិវឌ្ឍទៅលើរោងចក្រ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកភ្លើងជាដើម។

លោកខេមរៈសិរីមន្តបានបន្តឲ្យដឹងទៀតថា÷តាមពិតទៅគម្រោងលោកមានជាបន្ត១គម្រោងទៀត ៥០០០ហិកតា តែសម្រាប់គម្រោងទី១នេះ ក្រុមហ៊ុនយើងបានពុះដីល្វែងចំនួន ២០០ ហិកតា គិតជាឡូតិ៍រាប់ម៉ឺនឡូដិ៍ឯណោះ ដោយក្រុមហ៊ុនយើងបានរៀបចំសម្រាប់ប្រជាពលរដ្ឋ ឬអតិថិជនដែលបានជាវគម្រោងនេះ បង់ផ្ដាច់ត្រឹមតែ ១៩៥០$ តែ បងប្អូនប្រជាពលរដ្ឋដែលមានការជីវភាពក្រលំបាកខ្លាំង គ្រាន់តែចំណាយមួយខែដប់ម៉ឺនរៀល ក៏អាចបង់រំលោះបានបើគិតជាថ្ងៃមួយថ្ងៃត្រឹមតែ ៣៣០០រៀលប៉ុណ្ណោះ។

លោកខេមរៈសិរីមន្តបន្តឲ្យដឹងថា ក្នុងការទិញដីពីក្រុមហ៊ុនគ្រាន់តែមានអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ គឺអាចទិញបានហើយនឹងទទួលបានប្លង់រឹងតែម្ដង។
សម្រាប់ការបង់រំលស់បើប្រជាពលរដ្ឋនៅជិត អាចមកបងនៅការិយាល័យ ដែលមានអាសយដ្ឋានភូមិអូរអំពិល’ឃុំទួលពង្រ ស្រុកម៉ាឡៃ ទាល់តែម្ដង ក៏បានតែចំពោះប្រជាពលរដ្ឋដែលនៅឆ្ងាយ អាចបង់តាមធនាគារអេស៊ីលីដា ធនាគារវឌ្ឍនៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនាធនាគារ អេប៊ីអេ និងវីងក៏បាន។

លោកខេមរៈសិរីមន្ត បានបញ្ជាក់ថា÷ កន្លងមកមានអតិថិជនជាច្រើន បានទំនាក់ទំនងមកទិញយ៉ាងច្រើន ក៏ប៉ុន្តែលោកមិនទាន់លក់នោះទេ គឺរង់ចាំដល់ថ្ងៃ ៦ ខែវិច្ឆិកា ឆ្នាំ២០២១ ទើបក្រុមហ៊ុនដាក់ឲ្យដំណើរការកក់លុយ នឹងទិញដីបាន ដើម្បីកុំឲ្យមានការទិញមុនទិញក្រោយ ដណ្ដើមយកតែកន្លែងល្អៗ។

ទោះជាយ៉ាងណាលោកបានបន្តទៀតថា បើសិនជាការលក់នេះ ដាច់អស់មុនគម្រោងលោកនឹងបន្តគម្រោងមួយទៀត នៅក្បែរនោះចំនួន ៥០០០ ហិកតាបន្ថែមទៀត។
ជាចុងក្រោយលោកស្រីនាយិកាក្រុមហ៊ុន បាន ណាគ្រី បានបញ្ជាក់ថា÷ ចំពោះដីដែលលក់បាន គឺក្រុមហ៊ុនយើងចំណាយ 20% ជួយដល់មន្ទីរពេទ្យកុមារអង្គរ ដូចជាគ្រឿងបរិក្ខារ ថ្នាំពេទ្យជាដើម។

លោកស្រីអគ្គនាយិកា បានបន្តឲ្យដឹងទៀតថា÷សម្រាប់ប្រជាពលរដ្ឋក្រីក្រ ដែលបានបង់រំលោះ ឬទិញដីមករស់នៅ គឺពួកគាត់មានការងារធ្វើស្រាប់ ដោយមិនបាច់ចំណាកស្រុក ទៅកាន់ប្រទេសជិតខាងនោះឡើយ។
ចំពោះចក្ខុវិស័យរបស់ក្រុមហ៊ុន គឺជួយអភិវឌ្ឍនិងរួមចំណែកជាមួយ រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះ ។
ដោយផ្ដោតទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស ក្រុមហ៊ុនយើងសាងសង់សាលាបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈដោយជួលគ្រូពីបរទេសមកបង្រៀនបច្ចេកទេស ដល់ពួកគាត់ដើម្បីមានជំនាញប្រកបរបរចិញ្ចឹមជីវិត និងបានកម្រៃខ្ពស់៕ រក្សាសិទ្ធិដោយ ៖ ព្រំដែន

spot_img
×