Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនមុខមាត់ដ៏ចម្លែក ល្បី​ពេញ​ពិភព​លោក​ ឃើញ​មនុស្ស​ផ្អើល​រត់​រាប់​រយ​គីឡូដី ពេល​នេះ​ រូប​គេ​បាន​ទៅ​សាលា​រៀន​លើក​ដំបូង​ហើយ​ (វីដេអូ)

spot_img

យុវជនម្នាក់មានមុខមាត់ដ៏ចម្លែក និងកាយវិការប្រៀបដូច «ស្វា» អុីចឹង​រស់នៅក្នុងព្រៃ Rwanda ដែលបង្កការភ្ញាក់ផ្អើលពេញពិភពលោក កាលពីពេលកន្លងទៅ នៅពេលនេះ រូបគេបានចូលរៀនលើកដំបូងហើយ នៅសាលាសម្រាប់ក្មេងពិសេសៗ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា “Tarzan” Zanziman Ellie អាយុ ២២ ឆ្នាំ ដែលបានរត់ចេញពីផ្ទះរបស់ខ្លួន នៅប្រទេស Rwanda ដើម្បីទៅរស់នៅក្នុងប្រៃ បានល្បីល្បាញ់យ៉ាងខ្លាំង បន្ទាប់ពីខ្សែភាពយន្តឯកសារអំពីជិវិតរបស់គេ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Youtube កាលពីឆ្នាំមុន។

Zanziman Ellie កើតនៅឆ្នាំ១៩៩៩ ហើយត្រូវបានសហគមន៍មើលងាយ ដោយសារតែរូបរាងដ៏ចម្លែករបស់គាត់ និងមានលក្ខណៈជាមនុស្សវិកលចរិត។ Zanziman ត្រូវបានគេបដិសេធឱ្យចូលរៀននៅសាលាទេ ដោយហេតុផលថា គាត់មិនមានកម្លាំងផ្លូវចិត្ត ដើម្បីផ្តោតអារម្មណ៍នៅក្នុងថ្នាក់រៀនដូចក្មេងៗដទៃ។

តែទោះជាយ៉ាងណា បន្ទាប់ពីល្បីតាមអ៊ិនធរណេត និងទទួលបានការបរិច្ចាគគ្រប់គ្រាន់ នៅពេលនេះ Zanziman មានឱកាសបានទៅសាលាសម្រាប់សិស្សពិសេសហើយ។

ទូរទស្សន៍អាហ្វ្រីម៉ិច បានបង្កើតទំព័រហ្វេសប៊ុក GoFundMe ទទួលបានការរួមចំណែកពីទស្សនិកជននៅជុំវិញពិភពលោក ដោយសង្ឃឹមថានឹងមានការជួយម្តាយរបស់ Ellie និងកសាងជីវិតរបស់ពួកគេកាន់តែប្រសើរ។ ឥឡូវនេះ Ellie អាចចូលរៀននៅសាលាសម្រាប់កុមារ ដែលមានតម្រូវការពិសេសនៅមជ្ឈមណ្ឌលសហគមន៍ អ៊ូមប៊ែវ នៅជីសាននី ប្រទេសរ្វាន់ដា (Rwanda)។

នៅក្នុងរូបភាពថ្មីៗ «បុរសព្រៃ» រូបនេះ អាចត្រូវបានឃើញស្ថិតក្នុងឯកសណ្ឋានជាកូនសិស្ស ទៅសាលារៀន និងជួបជាមួយមិត្តភក្តិរបស់គេ។ ម្តាយរបស់ Ellie និយាយថា “កូនប្រុសរបស់ខ្ញុំកំពុងដឹកនាំជីវិតល្អ។ បណ្តាសប្បុរសបានសាងសង់ផ្ទះឱ្យពួកយើង… ទុក្ខព្រួយរបស់ខ្ញុំបានធូរស្បើយហើយ”។

ម្តាយ Ellie ក៏បានចែករំលែកឲ្យផងដែរថា «អ្វីដែលកូនខ្ញុំធ្វើគឺត្រូវរត់តែម្តង! នៅពេលដែលគាត់ឃើញមនុស្ស ហើយនៅពេលរត់ចេញពីពួកគេទៅកន្លែងណាម្តងៗ គឺខ្ញុំពិបាកតាមមើលថែជាខ្លាំង។ រៀងរាល់សប្តាហ៍ យើងអាចរត់រាប់រយគីឡូម៉ែត្រ ហើយប្រសិនបើខ្ញុំមិនរត់តាមគាត់ទេ កូនខ្ញុំ គាត់ប្រហែលជាមិនមកផ្ទះទេ”។

តែទោះយ៉ាងណា ឥឡូវនេះ Ellie គឺជាតារាល្បីម្នាក់ ខណៈដែលមនុស្សម្នាតែងតែស្គាល់រូបគេនៅតាមផ្លូវ ហើយសុំថតរូបជាមួយព្រោងព្រាត។ ជីវិតរបស់យុវជននេះបានផ្លាស់ប្តូរយ៉ាងខ្លាំង ចាប់តាំងពីភាពយន្តឯកសារអំពីគាត់ ត្រូវបានចេញផ្សាយ និងទាក់ទាញការចាប់អារម្មណ៍នៅលើបណ្តាញសង្គមទូទាំងពិភពលោក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×