Tuesday, March 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនឈ្មោះ អេង អូន ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស !!

ភ្នំពេញ ៖ ចៅក្រមស៊ើបសូរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១នេះ បានសម្រេចបញ្ជូនខ្លួន ជនត្រូវចោទ ឈ្មោះ អេង អូន ភេទប្រុស អាយុ ៤២ ឆ្នាំ មានមុខរបរជា មន្ត្រីយោធាបម្រើការនៅ កងទ័ពអាកាសកងកេង ខេត្តព្រះសីហនុ ទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំដោះស្រាយ តាមផ្លូវច្បាប់ បន្ទាប់ពីបានបញ្ចប់ការសាកសួរចម្លើយគាត់នៅឯតុលាការ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទឈ្មោះ អេង អូន ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ចំនួន៣បទល្មើស គឺ « បទគំ.រាមកំ.ហែងថានឹងស.ម្លាប់, បទរំលោភលើទំនុកចិត្ត និង បទ ឆបោក» ប្រព្រឹត្តនៅក្នុងខេត្តកំពត, ខេត្តព្រះសីហនុ និង រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ និង២០២១ ។

ឈ្មោះ អេង អូន ត្រូវបានចាប់ឃាត់ខ្លួន ដោយអនុវត្តតាមដីការបស់បង្គាប់អោយនាំខ្លួន របស់លោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោយកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃសុក្រទី ២២ ខែតុលា ឆ្នាំ២០២១។

ក្រោយឃាត់ខ្លួន កម្លាំងសមត្ថកិច្ចនគរបាលក៏ បានបញ្ជូនខ្លួនគាត់ភ្លាមៗ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ឈ្មោះ អេង អូន និង មេធាវីការពារក្តី មិនអាចទាក់ទង ដើម្បីសុំព័ត៌មានបានឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×