Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងគយចល័តតំបន់៦ ចាប់ម៉ូតូរត់ពន្ធចំនួន ៩៨គ្រឿង ដែលដាក់តាំងលក់នៅផ្សារមេមត់

spot_img

ត្បូងឃ្មុំ ៖ កម្លាំងគយចល័តតំបន់៦ ចុះស្រាវជ្រាវរកឃើញនៅផ្សារមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបានដកហូតម៉ូតូរត់ពន្ធចំនួន ៩៨គ្រឿង យកមករក្សាទុកជាបណ្ដោះអាសន្ន រង់ចាំការអនុវត្តតាមនីតិវិធីច្បាប់។

ប្រតិបត្តិការនេះធ្វើឡើងដោយមានការចង្អុលបង្ហាញពីលោកអគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស លោក ព្រាប គារ៉ាត់ ដែលបានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចនៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ចេញប្រតិបត្តិការចុះឆ្មក់ចាប់ម៉ូតូគ្មានពន្ធនាំចូលនៅផ្សារមេមត់ ស្រុកមេមត់ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ចាប់ឃាត់ម៉ូតូអត់ពន្ធគ្រប់ប្រភេទបានចំនួន ៩៨គ្រឿង។

កិច្ចប្រតិបត្តិការនេះ ក៏មានការសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ និងដឹកនាំកិច្ចប្រតិបត្តិការផ្ទាល់ដោយលោក សូ សុវិទ្យា ព្រះរាជ្ញារងអមសាលាដំបូងខេត្តផងដែរ។

លោក ព្រាប គារ៉ាត់ បានឱ្យដឹងថា ប្រតិបត្ដិការចុះនេះមិនមែនជាលើកទី១នោះទេ កន្លងមក មន្ត្រីគយចល័តតំបន់៦ ក៏បានចេញប្រតិបត្តិការបង្ក្រាប ទទួលបានលទ្ធផលជាហូរហែ ហើយក៏មិនបញ្ឈប់នៅត្រឹមនេះដែរ គឺកម្លាំងគយចល័តនៅតែបន្តឆ្មក់ចាប់ដូចភ្លៀងរលឹម។

បច្ចុប្បន្ន ម៉ូតូទាំង៩៨គ្រឿងនេះ ត្រូវបានកម្លាំងគយចល័តយកមករក្សាទុកជាបណ្តោះអាសន្ននៅកន្លែងឈរជើងបណ្តោះអាសន្ន ផ្លូវជាតិលេខ៧ ឃុំក្រែក ស្រុកពញាក្រែក ដើម្បីរៀបចំអនុវត្តតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×