Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រ្កាបភោជនីយដ្ឋានDM និងឃាត់ខ្លួនមនុស្សជាច្រើននាក់ ដែលបើកល្មើសវិធានការសាលារាជធានីភ្នំពេញ

spot_img

ភ្នំពេញ ÷ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ចុះបង្ក្រាបភោជនីយដ្ឋានDM ដែលនៅក្នុងនោះមានបង្កប់ទៅដោយKTVរាំច្រៀងកម្សាន្ត ដោយផ្គើននៃវិធានការរបស់សាលារាជធានីភ្នំពេញ។

ហេតុការណ៍ចុះបង្រ្កាបនេះដែរ ធ្វើឡើងនៅវេលាម៉ោង៩ និង៣០ នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៥ សង្កាត់ផ្សាដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចដើរល្បាតនិងពិនិត្យឃើញថា ទីតាំងភោជនីយដ្ឋានយីហោDMមួយនេះ បានលួចបើកជាKTV និងរាំច្រៀងកម្សាន្ត បង្កឲ្យមានមនុស្សប្រុសស្រីជាច្រើននាក់ ប្រមូលផ្តុំគ្នាដែលមិនចូលរួមគោរព តាមគោលការណ៍របស់សាលារាជធានីភ្នំពេញ និងគោលការណ៍របស់ក្រសួងសុខាភិបាល ។


ក្រោយមកនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ទើបខាងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោកអភិបាលខណ្ឌ ជា ពិសី សហការជាមួយនិងខាងសាលារាជធានីភ្នំពេញ ដាក់កម្លាំងចុះឡោមព័ទ្ធភោជនីយដ្ឋានDM និងឃាត់ខ្លួនមនុស្សប្រុសស្រី បានជាច្រើននាក់រួចបញ្ជូនឡើងលើរថយន្តក្រុង ដើម្បីនាំខ្លួនយកទៅអធិការដ្ឋាននគបាលខណ្ឌទួលគោក ធ្វើការសាកសួរនិងចាត់ការបន្តទៅតាមច្បាប់។

ក្រោយពីការឃាត់ បច្ចុប្បន្នមនុស្សប្រុសស្រីទាំងអស់នោះ ត្រូវបានបញ្ជូនខ្លួនយកទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×