Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកុងតឺន័រ បើកជ្រុលទៅបុ.ករថយន្ត Rang rover បណ្តាលឲ្យខ្ទេ.ចមួយចំហៀងស្ទើរទាំងស្រុង

spot_img

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តកុងតឺន័រមួយគ្រឿង ដល់ផ្លូវបំបែកជាបួន មិនប្រយ័ត្នជ្រុលទៅបុ.ករថយន្ត Rang rover ចំពាក់កណ្តាលទ្វារខាងឆ្វេងពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យរងការខូចខាតទ្វារចំហៀងខាងឆ្វេងស្ទើរទាំងស្រុង។ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨និង៥០នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់គ្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្ត Rang rover ស៊េរីទំនើបពណ៌សមួយគ្រឿងអត់ផ្លាកលេខ បើកបរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបួន ស្រាប់តែគេឃើញមានរថយន្តកុងតឺន័រមួយគ្រឿងទៀត ក្បាលពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3E-4456 បើកបរតាមបណ្តោយផ្លូវបេតុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនមធ្យម បានវ៉ាក់អើនឹងរថយន្ត Rangrover ចាប់ហ្រ្វាំងមិនជាប់ក៏បួងចង្កូតគេច តែមិនផុតក៏ជ្រុលទៅបុកចំពាក់កណ្តាលពីចំហៀងទ្វារខាងឆ្វេង ពេញទំហឹងបណ្តាលឲ្យរងការខូចខាតស្ទើរទាំងស្រុង ចំណែករថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខតិចតួច ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នាអស់រយៈពេលជាច្រើនម៉ោង តែពុំត្រូវគ្នាក៏ទំនាក់ទំនងទៅជំនាញចរាចរណ៍ ឱ្យចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img