Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះរោងចក្រផលិតគ្រាប់រំសេវ នៅរុស្ស៊ី ស្លា.ប់ជិត២០នាក់

spot_img

រដ្ឋធានីមូស្គូ ៖ ការផ្ទុះរោងចក្រផលិតគ្រាប់រំសេវមួយកន្លែង បានស.ម្លាប់មនុស្សចំនួន១៦នាក់ កាលពីថ្ងៃទី២២ ខែតុលា នៅក្នុងតំបន់ Ryazan នាភាគកណ្តាល ប្រទេសរុស្ស៊ី។

បើតាមទីភ្នាក់ងារសារព័ត៌មាន AP បានចេញផ្សាយ កាលពីថ្ងៃទី២២ ខែតុលា ថានៅក្នុងឧបទ្ទវហេតុផ្ទុះរោងចក្រផលិតគ្រាប់រំសេវនោះ បានបណ្ដាលឲ្យមនុស្ស ចំនួន១៦នាក់បាត់បង់ជីវិត។ ប៉ុន្ដែក្រុមអ្នកជួយសង្រ្គោះ បានរកឃើញសាកសពរបស់ជនរងគ្រោះ ចំនួន១២នាក់ ហើយមួយចំនួនទៀត បានបាត់ខ្លួន។

ក្រសួងគ្រប់គ្រងស្ថានភាពអាសន្ន បានបញ្ជាក់ថា ការផ្ទុះរោងចក្រនេះ បានធ្វើឲ្យខូចខាតដល់រោងចក្រ Elastik នៅតំបន់ Ryazan ចម្ងាយ២៧០គីឡូម៉ែត្រ នាភាគអាគ្នេយ៍ នៃទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។ ក្រុមជួយសង្រ្គោះបន្ទាន់ ចំនួន១៧០នាក់ និងយានយន្ដចំនួន៥០គ្រឿង បានបញ្ជូនទៅកាន់ទីនោះ ភ្លាមៗនោះ ដើម្បីជួយពន្លត់ភ្លើង។ ចំណែកការផ្ទុះរោងចក្រខាងលើនេះ បណ្ដាលមកពីដំណើរខុសលក្ខណៈបច្ចេកទេស៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×