Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ហ៊ានបើកត្រាក់ទ័រ ដេញបុ.កកងកម្លាំងពេលចុះអនុវត្តច្បាប់ រឿងឈូសឆាយដីព្រៃរបស់រដ្ឋ ត្រូវបានឃាត់ខ្លួនភ្លាម

spot_img

កំពង់ស្ពឺ ៖ រសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១ ដោយយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកឱរ៉ាល់ បានសហការគ្នា ចាប់ជនសង្ស័យឈ្មោះ នី កុយ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ។

ក្រោយឃាត់ខ្លួន កម្លាំងបានដកហូតត្រាក់ទ័រចំនួន ០១គ្រឿង ម៉ាកKUBOTA ពណ៌ក្រហម ពីករណីបើកត្រាក់ទ័រ ដេញបុ.កសមត្ថកិច្ចយើងដែល កំពុងចុះបំពេញភារកិច្ច។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី រីឯត្រាក់ទ័រ ត្រូវបានរក្សាទុកនៅ មូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×