Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីនឹងបើកជើង ហោះហើរយន្តហោះប្រភេទA380 ទៅកាន់ទីក្រុងស៊ីដនី ចាប់ពី ខែធ្នូតទៅ

spot_img

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA1) (SINGY) (SIA) កំពុងត្រៀមយន្តហោះប្រភេទ Airbus A380 សម្រាប់ការហោះហើរទៅកាន់ទីក្រុងស៊ីដនី ចាប់ពីថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2021តទៅ។ នេះបើតាមការប្រកាសឱ្យដឹងពីក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីកាលពីថ្ងៃទី 22 ខែតុលា ឆ្នាំ 2021។

សេចក្តីសម្រេចនេះបានអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ បង្កើនសមត្ថភាពហោះហើរទៅកាន់ប្រទេសអូស្រ្តាលីនៅពេលដែលប្រទេសនេះបានបើកប្រទេសឡើងវិញសម្រាប់ការធ្វើដំណើរក្នុងពិធីបុណ្យណូអែលខាងមុខ។

លោក អូវីស អារ៉ុល អនុប្រធានប្រចាំតំបន់របស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា ៖«ជាមួយនឹងការបើកប្រទេសរបស់អូស្ត្រាលីចាប់ពីថ្ងៃទី 1 ខែវិច្ឆិកានេះ  យន្តហោះប្រភេទ​A380 នឹងគាំទ្រដល់ប្រជាជនអូស្ត្រាលីឱ្យកាន់តែច្រើន ដែលសង្ឃឹមថានឹងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់នៅមុនថ្ងៃបុណ្យណូអែល» ។ 

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA1) (SINGY) គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេដែលបានបង្ហាញយន្តហោះប្រភេទ A380 កាលពីឆ្នាំ 2007 ហើយទីក្រុងស៊ីដនី គឺជាគោលដៅបើកដំណើរការដំបូងរបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ សេវាកម្មរបស់ A380 ត្រូវបានផ្អាកអស់រយៈពេលជាងមួយឆ្នាំ ដោយសារជំងឺកូវីដ១៩ផ្ទុះឡើងខ្លាំងហើយ ក្រុមហ៊ុនអាកាសចរណ៍មួយនេះនឹងនាំយកប្រភេទយន្តហោះ A380 របស់ខ្លួនមកបម្រើសេវាកម្មជាធម្មតាវិញនៅថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០២១ ជាមួយនឹងការហោះហើរលើកដំបូងរបស់ខ្លួនរវាងអាកាសយានដ្ឋានសិង្ហបុរីចាងជី និងទីក្រុងឡុងដ៍ហេធរ (LHR) ចក្រភពអង់គ្លេស។

យន្តហោះ A380 ទៅទីក្រុងស៊ីដនី នឹងបើកដំណើរការជារៀងរាល់ថ្ងៃជាមួយជើងហោះហើរប្រភេទ SQ231 ដោយចេញដំណើរពីសិង្ហបុរី (SIN) នៅម៉ោង 00៖45 ក្នុងស្រុក និងមកដល់ទីក្រុងស៊ីដនី (SYD) នៅម៉ោង 11៖50 ក្នុងស្រុក។ហើយជើងហោះហើរនឹងត្រឡប់មកវិញតាមរយៈជើងហោះហើរប្រភេទ SQ222 ដោយចាកចេញពី SYD នៅម៉ោង 16៖10 ដោយមកដល់SIN នៅម៉ោង 21៖20 ហើយជើងហោះហើរត្រូវបានដាក់សំបុត្រលក់ចាប់ពីថ្ងៃទី 22 ខែតុលា ឆ្នាំ 2021តទៅ៕ ប្រភព៖ Aerotime Hub News

spot_img
×