Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូររបស់ទីផ្សារគោលមានចំនួន ២២៣,៥៥ លានរៀល កាលពីថ្ងៃសុក្រ

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (CSX) បានកើនឡើង ០,៣៣ ភាគរយ មកបិទនៅ ៤៩៣,២២ពិន្ទុ ជាមួយនឹងភាគហ៊ុន ចំនួន៥មានការកើនឡើង។

ក្នុងនោះភាគហ៊ុននាំមុខគេ គឺភាគហ៊ុន កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលបានកើន ឡើង ១៦០រៀល ខណៈដែល ភាគហ៊ុនហ្ក្រេនធ្វីន (GTI) និង កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និង អេស៊ីលីដា(ABC) វិញកើនឡើងចន្លោះពី ១០ទៅ៦០រៀលក្នុងមួយហ៊ុន។

ផេសថិក (PEPC) ធ្លាក់ចុះ​២០រៀល ហើយ​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PSWA) រក្សាថ្លៃថេរចំនួន ៣ថ្ងៃជាប់ៗគ្នា។ តម្លៃជួញដូររបស់ទីផ្សារគោលមានចំនួន ២២៣,៥៥ លានរៀល។ ចំណែក ឌីប៊ីឌី (DBDE) វិញមានកំណើន ២០រៀល ដោយមានតម្លៃជួញដូរ ១៤,៥លានរៀល៕

×