Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ៦នាក់ ដឹកថ្នាំញៀន ៣០០គីឡូក្រាម តាមទូក នៅស្រុកស្រែអំបិល

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលស្រុកស្រែអំបិល បានបើកប្រតិបត្តិការ បង្រ្កាបរហូតឈានដល់ឃាត់ខ្លួនមនុស្ស៦នាក់ និងគ្រឿងញៀនជាង ៣០០គីឡូក្រាម ដឹកតាមទូក នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅចំណុចចំការក្រោម ក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

មន្ត្រីនគរបាលស្រុកស្រែអំបិល បានឲ្យដឹងថា ដំបូងបានចុះឃាត់អូប័រមួយគ្រឿង និងឃាត់ខ្លួនជនសង្ស័យ៤នាក់ ត្រង់ចំណុចភូមិចំការ រកឃើញគ្រឿងញៀនជាង ៣០០គីឡូក្រាម ។

ក្រោយពេលសមត្ថកិច្ចសួរចម្លើយ ជនសង្ស័យបានសារភាពថា បានដឹកជញ្ជូនគ្រឿងញៀនទាំងនោះ មកពីទូកបាហួរអន ស្ថិតនៅចំណុចភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ ក្រោយមកសមត្ថកិច្ច បានបន្តឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅលើទូក ដែលជាអ្នកយាមទូក៕ រក្សាសិទ្ធិដោយ ៖ កូលាប

×