Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផសស (GDP) សម្រាប់មនុស្សម្នាក់គិតជាដុល្លារ ត្រូវបានរំពឹងថា នឹងកើនឡើង ១.៨៤២ ដុល្លារ នៅឆ្នាំ២០២២

spot_img

ភ្នំពេញ៖ ខណៈដែលសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,៨%​ នៅឆ្នាំ២០២២ធ្វើឱ្យផលិតផលក្នុងស្រុកសរុប ផសស ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១២៤.១៦២ ប៊ីលានរៀល ស្មើនឹងប្រមាណ ៣០.៥៤៤លានដុល្លារ និងផសស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១.៨៤២ ដុល្លារ នៅ​ឆ្នាំ២០២០២ បើប្រៀបធៀបនឹង ១.៧៣០ដុល្លារ ក្នុងឆ្នាំ២០២១នេះ។

បើយោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ការវាយតម្លៃពាក់កណ្តាលឆ្នាំកន្លងទៅ សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២១នេះ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនក្នុងអត្រា ២,៤% ដែលការប៉ាន់ស្មាននេះ គឺមាននិន្នាការស្រដៀងគ្នាទៅនឹងការវាយតម្លៃរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ក្នុងរង្វង់ប្រមាណ ២%។

សូមជំរាបជូនផងដែរថា កំណើននេះ គាំទ្រដោយការបន្តកើនឡើងនៃវិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជា វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងអត្រា ៧,៧% ក្នុងឆ្នាំ២០២២ ពីកំណើន ៥,៧% ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែលអនុវិស័យសំណង់ត្រូវបានរំពឹងថា នៅបន្តសម្រេចបានកំណើនទាប ដោយសារការរំពឹងទុកនៃការងើបឡើងជាបណ្តើរៗនូវទំនុកចិត្តវិនិយោគ និងរំហូរវិនិយោគទុនពីបរទេស៕

spot_img
×