ភ្នំពេញ ៖ បុរសម្នាក់បានស្លា.ប់ភ្លាមៗ ខណៈជិះម៉ូតូទាក់ដៃចង្កូតជាមួយរថយន្ត ខ្ទាតចូលក្រោមរថយន្តត្រូវរថយន្តកិ.នបែ.កក្បាលធ្លាយខួរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ២០នាទីរសៀលថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះខាងលើមានឈ្មោះ ប្រុស និល ហៅក្តាម អាយុ៣១ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅបន្ទប់ជួលម្ដុំលូ៥ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីធ្វើការនៅម្ដុំវត្តឃ្មួញ គោលបំណងទៅបន្តការងារមួយកន្លែងទៀត នៅម្តុំព្រៃស ខណ្ឌដង្កោ ខណៈពេលកំពុងជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០២១ ពណ៌ខ្មៅពាក់ផ្លាកលេខព្រៃវែង 1R-5758 ធ្វើដំណើរពីទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ក៏បានទាក់ដៃចង្កូតជាមួយរថយន្តដឹកអេតចាយ ម៉ាកហ៊ីយ៉ាន់ដាយពាក់ផ្លាកលេខភ្នំពេញ 3D-9393 បណ្តាលឲ្យដួលម៉ូតូ ហើយជនរងគ្រោះបានខ្ទាតចូលក្រោមកង់រថយន្ត ត្រូវរថយន្តកិ.នបែ.កក្បាលស្លា.ប់ភ្លាមៗ នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានចុះមកធ្វើការវាស់វែង នៅកន្លែងកើតហេតុ និងចាប់វា.យខ្នោះអ្នកបើកបររថយន្ត ចាត់ការតាមនីតិវិធី ចំណែករថយន្តបង្កនិងម៉ូតូជនរងគ្រោះ ត្រូវបានយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម




