Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំទាន់អស់សង្ឃឹម តារាអន ឡាញ សុវណ្ណារី ថ្លែងចង្អុលគន្លឹះ ចេះឲ្យតម្លៃខ្លួននិងមិនយកភាពចុះចាញ់មកប្រហារវាសនា

spot_img

ភ្នំពេញ ៖ អ្នកស្រី សេង សុវណ្ណារី ដែលត្រូវបាន អ្នកនៅក្នុងបណ្តាញសង្គម ហ្វេសបុកចាត់ទុកថា ជាស្ត្រីម្នាក់ដ៏ពូកែ វៃឆ្លាត និងរឹងមាំឈលើជំហរខ្លួនឯង ហើយរស់រានដោយជំនាញមានយ៉ាងប្រសើរ។ បើទោះ អ្នកនាង មានឈ្មោះជាអ្នកមេម៉ាយ តែមេម៉ាយរូបនេះមិនអន់នោះទេ យកប្រាជ្ញាដែលមាន មកដោះស្រាយលើកទឹកចិត្តខ្លួនឯង រហូតអ្នកនិយមលេងបណ្តាញសង្គម ចាត់ទុកអ្នកនាងជាវាគ្មិន ប្រឹក្សាយោបល់ ជាងថ្នាំទិព្វ ដោះបញ្ហាផ្លូវចិត្តលំបាករបស់មនុស្សបាន។

អ្នកនាង សេង សុវណ្ណារី ហៅម៉ាក់ស្រីពេជ្រ បើគិតពីអតីតកាល ធ្លាប់រងសម្ពាធខ្លួនជាមួយបញ្ហាច្រើនមុខ នៅជុំវិញខ្លួន រាប់ទាំងប្តីបំបាក់ទឹកចិត្ត ម្នាក់ដែរនោះ បានរុញឲ្យអ្នកនាង ស្ទើរតែដើរផ្លូវទាល់ម្តងៗ។ កិច្ចលំបាកដែលរុំស្រោប មិនបានឲ្យអ្នកនាង ដួលតាមកម្រិតផលកម្មដែលជួប។ អ្នកនាងបានរើបម្រះ ហើយតតាំងរកស៊ី ជ្រើសរើសយកអ្វីដែលវិជ្ជមាន ផលចំណេញមកដាក់ក្នុងខ្លួន ហើយងើបឈតតាំង បង្ហាញឲ្យអ្នកម៉ាក់ងាយមើលឃើញថា ស្ត្រីដ៏ទន់ជ្រាយ ក្រោមសម្ពាធផ្លូវចិត្ត ពិតជាមិនអាចដេកផ្ងារ ឲ្យគេជិះជាន់ មើលស្រាលបានឡើយ។ នៅទីបំផុត អ្នកនាង បានក្លាយជា អ្នកជោគជ័យ លើអាជីពអនឡាញ លក់ដូរលូតលាស់ មានជីវិតគាប់ប្រសើរឡើងរាល់ថ្ងៃ។ អ្នកនាង បានប្រែក្លាយភាពឈឺចាប់ យកមកជាបទពិសោធន៍ ចែករំលែក ដល់ស្ត្រីដែលទន់ជ្រាយទាំងឡាយ ឲ្យចេះងើបតតាំង ប្រើប្រាជ្ញា ឲ្យអស់លទ្ឋភាពដើម្បីឲ្យជីវិតខ្លួនឯងមានតម្លៃមកវិញ។

អ្នកនាង សុវណ្ណារី បានប្រាប់ដល់ហ្វេនៗថា បុគ្គលណា ក៏មានបញ្ហាជម្លោះ គ្រួសារណាក៏មានវិបត្តិដែរ។ ចឹងបងប្អូនស្ត្រី កុំមានសតិអារម្មណ៍ ហើយខំប្រមូលស្មារតី ។ ពិសេសព្រឹកឡើង ត្រូវប្រមូលថាមពលសម្រាប់ខ្លួនឯង ចេញទៅធ្វើការចេញទៅរកស៊ី ញញឹមដាក់ខ្លួនឯង រីករាយដាក់ខ្លួនឯង និងចេះទទួលយកអ្វីដែល ជារបស់ខ្លួនឯង។ យប់ឡើងយើងសម្រាក កុំគិតអ្វីយកកម្លាំង ដើម្បីដោះស្រាយព្រឹកឡើង។ មនុស្សម្នាក់ៗ មានតម្លាភាពខ្លួនឯង មានការដោះស្រាយសម្រាប់ជីវិតខ្លួនឯង ។ គ្មានបុគ្គលណា រួចផុតពីរណ្តៅទុក្ខឡើយ លុះត្រាណាបុគ្គលនោះ បានស្លា.ប់។ ប្រសិនបើបងប្អូន មានជីវិតនត្រូវបន្តនឹងបញ្ហា គ្រាន់តែបញ្ហាខ្លះធ្ងន់ ស្រាល និងខ្លះទៀតយើងអាចញញឹម ដើម្បីដោះស្រាយ ឬរឿងខ្លះយើងដើរទម្លុះទាំងទឹកភ្នែក។

អ្នកនាងបន្តទៀតថា ភាពសោកសង្រែក ភាពតានតឹង មិនបានឲ្យបងប្អូនជោគជ័យឡើយ បុគ្គលណាក៏ មានបញ្ហា គ្រួសារណាក៏មានជម្លោះដែរ។ កុំយករឿងខ្លះដាក់ខ្លួន យល់ថា បង ឪពុកម្តាយ គ្រួសារមិនយល់ចិត្ត កុំយកមកដាក់ក្នុងចិត្តពេក។ ចឹងកុំមានភាពទន់ជ្រាយ កុំខ្វល់អ្នកដែលមិនស្រឡាញ់យើង កុំខ្វល់អ្នកដែលស្អប់ ឬមិនស្អប់យើង និងមិនខ្វល់អ្នកណាចូលចិត្តឬមិនចូលចិត្ត កុំខ្វល់ទំព័រភ្នែក អ្នកដ៏ទៃថា ជាមនុស្សអន់។ យើងកុំគិត ដោយសារមនុស្សម្នាក់ៗ មានការយល់ឃើញខុសគ្នា ហើយសំខាន់យើងជាអ្នកមើលខ្លួនឯង មិនអ្នកនៅក្រៅខ្លួនយើងមើលយើង។ ចឹងខំឈអោយរឹងមាំ កុំទោរទៅរកការបង្អាប់មើលស្រាលអោយសោះ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×