Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ឹម ជីវ៉ា រំភើបហូរទឹកភ្នែក ក្រោយទទួលបានកាដូចិញ្ចៀនពេជ្រ តម្លៃជិតមួយម៉ឺនដុល្លារ

spot_img

ភ្នំពេញ ៖ តារាសម្តែងនិងពិធីករលោក អ៊ឹម ជីវ៉ា បានសម្តែងក្តីរំភើបហូរទឹកភ្នែក ក្នុងពេលដែលលោកបានទទួលអំណោយ ជាកាដូនូវចិញ្ចៀនពេជ្រមួយវង់មានតម្លៃជិតមួយម៉ឺនដុល្លារអាមេរិក ពីលោកឧកញ៉ាមួយរូប។
អំណោយនេះត្រូវបានលោក អ៊ឹម ជីវ៉ា លើកឡើងថា ជាការផ្តល់ជូនសម្រាប់ការលើកទឹកចិត្តតបស្នង ត្បិតលោកបានដើរធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗ។

តាមរយៈសារដែលបានបង្ហោះតាមហ្វេសប៊ុកលោក អ៊ឹម ជីវ៉ា បានលើកឡើងថា រំភើបណាស់បងប្អូនអើយស្រក់ទឹកភ្នែកហើយខ្ញុំ មិននឹកស្មានថាថ្ងៃនេះខ្ញុំបាទបានទទួលការដូ ចិញ្ចៀនពេជ្រ ១វង់ តម្លៃ 7746.23 $ ( ប្រាំពីពាន់ប្រាំពីររយសែសិបប្រាំមួយចុចម្ភៃបីដុលារ ) ដែលជាការផ្តល់កាដូចិញ្ចៀនពេជ្រពីបងប្រុសឧកញ៉ា មកអោយខ្ញុំបាទ អ៊ឹម ជីវ៉ា។

លោកថា ខ្ញុំមិននឹកស្មានថា ខ្លួនឯងមានសំណាងបែបនេះទេ គាត់ថាហៅមកនិយាយការងារមានអីមកដល់ គាត់បើកទូដែកឲ្យចិញ្ចៀនពេជ្រមួយវង់ ដោយគាត់បាននិយាយថា នេះជាការលើកទឹកចិត្តដល់ប្អូនអ៊ឹម ជីវ៉ា ដែលបានសាងអំពើល្អកន្លងមក។

លោកបញ្ជាក់ថា នេះជាការដូចចិញ្ចៀនពេជ្រពិតៗ ខ្ញុំស្មានថាខ្លួនឯងយល់សប្តិតើ តែនេះទទួលបានការដូចិញ្ចៀនពេជ្រមែនទែន អំពើល្អពិតជាមិនសាបសូន្យមែន។

សូមគោរពជូនពរបងប្រុសឧកញ៉ា ដែលបានផ្តល់ការដូ ចិញ្ចៀនពេជ្រ ១វង់ តម្លៃ 7746.23 $ ( ប្រាំពីពាន់ប្រាំពីររយសែសិបប្រាំមួយចុចម្ភៃបីដុលារ ) ដល់ខ្ញុំបាទ អ៊ឹម ជីវ៉ា សូមគោរពជូនពរបងមានសុខភាពល្អ ជោគជ័យ សម្រេចគ្រប់ភាកិច្ចការងារ។
លោកថា អំពើល្អមិនសាបសូន្យ ដោយក្តីគោរពពីប្អូន អ៊ឹម ជីវ៉ា៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×