Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករសំណង់ម្នាក់ ធ្លាក់ពីលើការដ្ឋានសំណង់បុរីប៉េងហួតផ្លូវ៥០ម៉ែត្រ ស្លា.ប់ដោយមានការលាក់លៀមពីម្ចាស់បុរី

ភ្នំពេញ ៖ កម្មករសំណង់ម្នាក់ ធ្លាក់លើការដ្ឋានសំណង់បុរីប៉េងហួត បណ្តាលឲ្យស្លា.ប់បាត់បង់ជីវិត ខណៈពេលកំពុងបំពេញការងារនៅខាងលើបុរី ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្នុងបុរីប៉េងហួត ផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជនីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅរៀបឥដ្ឋ នៅជាន់ខាងលើ ហើយក៏បានរអិលធ្លាក់មកខាងក្រោម ស្លា.ប់បាត់បង់ជីវិតតែម្តង ចំណែកម្ចាស់បុរី និងមេការសន្តិសុខ បានព្យាយាមបិទបាំង មិនឲ្យធ្លាយចេញព័ត៌មាន និងហាមអ្នកសារព័ត៌មានមិនឲ្យចូលទៅថត ឬទៅឡាយនោះទេ ចំណែកខាងសមត្ថកិច្ចបានបញ្ជាក់ថា ពិតជាមានករណីធ្លាក់កម្មករស្លា.ប់នៅក្នុងបុរីប៉េងហួតខាងលើនេះ ពិតប្រាកដមែន៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×