Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តតាកែវ ករណីមនុស្សឃា.តដោយចេតនា

ខេត្តតាកែវ ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា នៅថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១ មានករណីមនុស្សឃា.តដោយចេតនាមួយករណី បង្កឡើងដោយជនសង្ស័យចំនួន ១០នាក់ ទូកចំនួន ០៥គ្រឿង។ បន្ទាប់ពីកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកបូរីជលសារ បានស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យ០១នាក់ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តតាកែវ នឹងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកដែលរត់គេចខ្លួន ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។

សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណជនសង្ស័យចំនួន០៥នាក់ រួមមាន៖ ១/.ឈ្មោះ ង៉ែត ញឹន រស់នៅភូមិព្រៃផ្គាំខ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ២/.ឈ្មោះ វ៉ន ផល្លី ភេទប្រុស រស់នៅភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ៣/.ឈ្មោះ សុះ ទីប រស់នៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ៤/.ឈ្មោះ ហៃ ភេទប្រុស រស់នៅភូមិទួលពង្រ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ និង៥/. ឈ្មោះ សុះ អាម៉ី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ និងបក្ខពួកចំនួន ០៥នាក់ទៀតមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពបើកទូកដេញបុ.កទូក និងវាយទៅលើជនរងគ្រោះចំនួន០២នាក់ មានឈ្មោះ តឿ ពុធ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី បណ្ដាលឱ្យរងរបួសធ្ងន់ និងប្រពន្ធឈ្មោះ សុខ ស្រីល័ក្ខ អាយុ ២៥ឆ្នាំ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនអស់។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ក្រោមការដឹកនាំចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីសំណាក់ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតា កម្លាំងអធិការដ្ឋាននគរបាលស្រុកបូរីជលសារ បានស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យ០១នាក់ឈ្មោះ សុះ អាម៉ី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២២និង០០នាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ នឹងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកដែលរត់គេចខ្លួន ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ កូលាប

×