Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុគ្គលិក​កាស៊ីណូ​ម្នាក់ ​បើក​ម៉ូតូ​បុក​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍ ​បណ្តាល​ឲ្យ​ដួល​ធ្លាក់ទឹកស្លា.ប់​​ ២​ថ្ងៃក្រោយ​ ទើប​រក​សព​ឃើញ​

spot_img

​បន្ទាយ​មាន​ជ័យ​ ៖​ បុរស​ម្នាក់​ជា​បុគ្គលិក​កាស៊ីណូ​បាន​បើក​ម៉ូតូ​បុក​ស្លាក​សញ្ញា​ចរាចរណ៍​ បណ្តាល​ឲ្យ​ដួល​ធ្លាក់ទឹក​ចំណុច​ផ្លូវបែក​ជា​៤​ ផ្លូវ​វាង​ក្រុង​សិរី​សោភ័ណ​ សមត្ថកិច្ច​បាន​ចុះ​រុករក​រយៈពេល​២​ថ្ងៃ​ទើប​ឃើញ​សព​អណ្តែត​ទឹក​ នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០២១​ ។​

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចាត់តាំងលោក វរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹកខេត្ត ដឹកនាំកម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករងខេត្ត សហការជាមួយ គណៈបញ្ជាការឯកភាពក្រុង កងពលតូចថ្មើរជើងលេខ៥១ កងរាជអាវុធហត្ថក្រុង និងអធិការនគរបាលក្រុង បានរុករកសពអ្នកស្លាប់ឈ្មោះ សឿន សារួន ហៅតួ ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ដែលបានបើកម៉ូតូទៅបុកនឹងផ្លាកសញ្ញា (បន្ថយល្បឿន) បណ្តាលអោយធ្លាក់ចូលទៅក្នុងទឹក និងលង់ស្លាប់ កាលពីយប់ថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ ជាក់ស្ដែង វេលាម៉ោង ៨និង០០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នេះកម្លាំងអន្តរាគមន៍តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានរកឃើញសព នៅត្រង់ចំណុច ផ្លូវវាងក្រុង ស្ថិតនៅ ភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយពីរកឃើញ ក៏បានប្រគល់សពអោយទៅក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី ។

​លោក​វរសេនីយ៍ឯក​ ស៊ិ​ន​ ណា​រ៉ា​ក់​ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​ ២០២១​ នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ ជន​រង​គ្រោះ​ឈ្មោះ​ សឿ​ន​ សា​រួន​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​អូរ​ស្ងួត​ ឃុំ​បន្ទាយ​នាង​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​ មុខរបរ​បុគ្គលិក​កាស៊ីណូ​ ក្រុង​ប៉ោយ​ប៉ែ​ត​ ​បើក​ម៉ូតូ​ម៉ាក​ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​ 1M-5231​ ។ លុះ​មក​ដល់​ចំណុច​ប្រឡាយ​មុខ​បួន​ ភូមិសាស្ត្រ​ក្រុង​សិរី​សោភ័ណ​ ជាប់​ស្រុក​មង្គល​បូ​រី​ ជ្រុល​ទៅ​បុក​រនាំង​ស្លាក​សញ្ញា​បន្ថយល្បឿន​ បណ្តាល​ឲ្យ​ដួល​ខ្ទាត​ធ្លាក់ទឹកទាំង​មនុស្ស​ និង​ម៉ូតូ​ ។​

​លោក​អធិការ​ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ ពេញ​១​ថ្ងៃ​ទល់​ព្រលប់​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០២១​ កងកម្លាំង​សមត្ថកិច្ច​ក្រុម​រុករក​និង​សង្គ្រោះ​ នៃ​គណ​:​ក​ម្មា​ធិ​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ខេត្តបន្ទាយមានជ័យ​ បាន​រក​ឃើញ​ម៉ូតូ​និង​ស្លាក​សញ្ញា​ចរាចរណ៍​ស្រង់​ពី​ទឹក​មក​វិញ​ ប៉ុន្តែ​មនុស្ស​រក​មិនឃើញ​ ។​
លុះដល់​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​៨​ព្រឹក​ អ្នកនេសាទ​បាន​រក​ឃើញ​សព​អណ្ដែត​ទឹក​នៅ​វាលស្រែ​ខាងជើង​ផ្លូវជាតិ​លេខ​៥​ ៕​ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×