Monday, December 6, 2021

ថ្នាក់ដឹកនាំវិនិយោគរលើពិភពលោក និងនាយកប្រតិបត្តិធុរកិច្ច បានគូសបញ្ជាក់ពីតួនាទីសំខាន់នការ វិនិយោគផ្ទាល់ពីបររទស ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ

ភ្នំពេញ ៖ នាល្ងាចថ្ងៃសុក្រទី២២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមកិច្ចពិភាក្សាតុមូលថ្នាក់រដ្ឋមន្រ្តី ដែលមានការចូលរួមពីថ្នាក់ដឹកនាំវិនិយោគលើពិភពលោក និងនាយកប្រតិបត្តិធុរកិច្ច រៀបចំឡើងដោយវេទិកាវិនិយោគពិភពលោក។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីថ្នាក់ដឹកនាំវិនិយោគរលើពិភពលោក និងនាយកប្រតិបត្តិធុរកិច្ច បានគូសបញ្ជាក់ពីតួនាទីសំខាន់នការ វិនិយោគផ្ទាល់ពីបររទសក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។

ហ្សឺណែវ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១- ថ្នាក់ដឹកនាំវិនិយោគលើពិភពលោក និងនាយកប្រតិបត្តិធុរកិច្ច ពិភាក្សាអំពីវិធីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់បណ្ដារដ្ឋាភិបាលនៃប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ដើម្បីជំរុញនិងសម្រួលវិនិយោគ, យុទ្ធសាស្ត្រផ្តោតលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ជំរុញ និងសម្រួលវិនិយោគ និងគំនិតផ្តួចផ្តើម ដើម្បីធ្វើពិពិធកម្មវិនិយោគនៅបណ្តាប្រទេស LDCs រួមទាំងការ ដាក់គោលដៅផ្តោតលើគម្រោងវិនិយោគដែលពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ចូលរួមតាមប្រព័ន្ធអនឡាញពីរាជធានីភ្នំពេញ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ សុខ ចិន្តាសោភា បានគូស បញ្ជាក់នូវភាពចាំបាច់ក្នុងការបង្កើតបរិស្ថានវិនិយោគដែលមានលក្ខណះអំណោយផល និងសម្រួលដល់ រីហូរវិនិយោគទៅកាន់ប្រទេសអភិវឌ្ឍន៍តិចតួចនិងប្រទេសកំពុងអភិវឌ្ឍន៍។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបាន រៀបរាប់លម្អិតអំពីទស្សនះវិស័យទូទៅនៃសន្ធានកម្មរវាងការវិនិយោគនិងការអភិវឌ្ឍប្រកបដោយចីរភាព ខណៈដែលទទួលស្គាល់នូវធាតុផ្សំសំខាន់ៗនានា ដើម្បីទ្រទ្រង់ និងពន្លឿនការស្តារសេដ្ឋកិច្ចក្រោយការរីក វាលដាលនៃជំងឺ តួវីដ-១៩។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ផងដែរថា កិច្ចខិតខំប្រឹងប្រែងរួមគ្នានៃបណ្ដា ប្រទេស LDCs និងប្រទេសកំពុងអភិវឌ្ឍន៍នឹងក្លាយជាគន្លឹះដើម្បីបង្កើតបរិស្ថានប្រកបដោយប្រសិទ្ធភាព ថែមទៀតសម្រាប់ការធ្វើធុរកិច្ច និងវិនិយោគ និងបង្កើតល័ក្ខខ័ណ្ឌអាចប៉ាន់ប្រមាណបាន ដើម្បីទាក់ទាញ រំហូរវិនិយោគប្រកបដោយចីរភាព។ ឯកឧត្តមបានដាក់ចេញនូវមាគ៌សម្រាប់កិច្ចជំរុញការអភិវឌ្ឍប្រកប ដោយចីរភាព ការទាក់ទាញវិនិយោគឯកជន និងការសម្រេចបាននូវការធ្វើពិពិធកម្មនាំចេញ តាមរយៈការ លើកកម្ពស់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងកិច្ចសម្រួលវិនិយោគ។ ឯកឧត្តមបានសង្កត់ធ្ងន់នូវភាពចាំបាច់ ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចនៃបណ្តាប្រទេស LDCs ដោយប្រើប្រាស់សក្តានុពលពេញលេញនៃសមាហរណកម្មតំបន់ដែលមានលក្ខណៈស៊ីជម្រៅ ដែលរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ចនិង ភាពធន់ ព្រមទាំងបង្កើតរបបគតិយុត្តិនិងបទប្បញ្ញត្តិមួយដែលជំរុញការវិនិយោគក្នុងស្រុកនិងបរទេស ដើម្បី ធ្វើឱ្យទុនវិនិយោតឯកជនអាចធ្វើប្រតិបត្តិការបាន។ ការលើកទឹកចិត្តនិងគោលនយោបាយដ៍សកម្មដទៃទៀតសម្រាប់ការវិនិយោគសហគ្រាសធុនតូចនិងមធ្យមមានសារៈសំខាន់ជាពិសេសសម្រាប់កិច្ចការនេះ ទទួលជោគជ័យ។

ឯកឧត្តមបានចែករំលែកធាតុស្នូលនៃច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលទើបត្រូវបានប្រកាសឱ្យ ប្រើប្រាស់ដើម្បីបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ព្រមទាំងពង្រឹងភាពទាក់ទាញ និងសមត្ថភាពបំពេញបន្ថែម ជាពិសេសផ្តល់របបលើកទឹកចិត្តដ៏ឆ្លាតវៃ ដល់តម្រោងវិនិយោគដែលប្រើប្រាស់បច្ចេកវិទ្យា, បង្កើតការងារបណ្តុះបណ្តាលជំនាញ, បណ្តុះការស្រាវជ្រាវ អភិវឌ្ឍន៍ និង នវានុវត្តន៍។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមបានជម្រាបអង្គសិក្ខាសាលាពី ផែនការរបស់កម្ពុជាក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅ ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីនៅពេលឆាប់ៗខាងមុខ ដោយកម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ៨៥,២៧%នៃប្រជាពលរដ្ឋចំនួនប្រមាណ ១៦លាននាក់។

ការវិនិយោគផ្ទាល់ពីបរទេស (FDI) គឺជាប្រភពដ៏មានសក្តានុពល និងសំខាន់នៃហិរញ្ញវត្ថុអភិវឌ្ឍន៍ សម្រាប់ប្រទេស LDCs និងអាចបំពេញបន្ថែមដល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។ ទោះបីប៉ុន្មានឆ្នាំនេះ មានភាពប្រសើរឡើងបន្តិចម្តងៗក្នុងក្របខ័ណ្ឌគតិយុត្តិ និងបទប្បញ្ញត្តិសម្រាប់ការវិនិយោគនៅក្នុងបណ្តាប្រទេស LDCs ក្តី ការរីករាលដាលនៃជំងឺ កូវីដ-១៩ បានបង្កជាផលប៉ះពាល់ដល់សេដ្ឋកិច្ច ព្រមទាំងប៉ះពាល់យ៉ាងខ្លាំងដល់រំហូរវិនិយោគផ្ទាល់ពីបរទេស និងបង្ហាញឱ្យឃើញកាន់តែច្បាស់នូវភាពទន់ខ្សោយនៃហេដ្ឋរចនាសម្ព័ន្ធសេដ្ឋកិច្ច។

យោងតាម UNCTAD រំហូរវិនិយោគផ្ទាល់ពីបរទេសទូទាំងសកលលោកបានឈានដល់ប្រមាណ ៨៥២ពាន់លានដុល្លារ ក្នុងឆមាសទីមួយនៃឆ្នាំ២០២១ ដែលបង្ហាញពីសន្ទុះស្ទុះងើបឡើងវិញខ្លាំងជាងការ រំពឹងទុក។ ការកើនឡើងនៅក្នុងរយៈពេលពីរត្រីមាសនេះ បានស្តារជាង៧០%នៃការថយចុះដែលបណ្ដាល មកពីជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ២០២០។ រំហូរវិនិយោគផ្ទាល់ពីបរទេសទៅកាន់បណ្តាសេដ្ឋកិច្ចប្រទេស កំពុងអភិវឌ្ឍន៍ក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដែលមានសរុបចំនួនប្រមាណ៤២៧ពាន់លានដុល្លារនៅក្នុងឆមាសទីមួយឆ្នាំ២០២១

ជាមួយនឹងការកើនឡើងកាន់តែលឿនរបស់ប្រទេសនៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ (២៥%)។ ក្នុងចំណោមការស្តារឡើងវិញសរុបប្រមាណ ៣៧៣ពាន់លានដុល្លារនៃរំហូរ វិនិយោគផ្ទាល់ពីបរទេសលើសកលលោកនៅឆមាសទីមួយនៃឆ្នាំ២០២១ នេះ ៧៥% ត្រូវបានកត់ត្រាក្នុង ប្រទេសអភិវឌ្ឍន៍។ បណ្ដាប្រទេសមានចំណូលខ្ពស់បានបង្កើនរំហូរ FDI ប្រចាំត្រីមាសបានជាងពីរដង ធៀបទៅនឹងឆ្នាំ២០២០ដែលជាកម្រិតទាបបំផុត ខណៈដែលប្រទេសមានចំណូលមធ្យមទទួលបានរំហូរ FDI កើនឡើងប្រមាណ ៣០% ហើយប្រទេសមានចំណូលទាបទទួលបានរំហូរ FDI កាន់តែថយចុះ ៩% បន្ថែមទៀត៕រក្សាសិទ្ធិដោយ ៖ កូលាប