Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជាខ្លាំងមែន ចូលទៅវា.យបុរសជាចុងភៅម្នាក់ ក្នុងហាង៩៩៩ រងរបួស រួចដកកាំភ្លើង បា.ញ់គ.ម្រាម ១ គ្រាប់ទៀត

spot_img

ភ្នំពេញ ÷ បក្ខពួកមួយក្រុមមានស្រីប្រុសជាង១០នាក់ បានជិះម៉ូតូទៅស្រែកឡូឡា រករឿងនៅក្នុងហាង៩៩៩មួយកន្លែង រួចចូលទៅខាងក្នុងបានវា.យទៅលើបុរសជាចុងភៅម្នាក់ បណ្តាលឲ្យរងរបួសពេញខ្លួន រួចដកកាំភ្លើងបា.ញ់គ.ម្រាមមួយគ្រាប់ឡើងលើ ផ្អើលពលរដ្ឋក្នុងភូមិ។

ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ចំណុចក្នុងហាង៩៩៩ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សុខ ហៀង ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរមេចុងភៅ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តកំពង់ចាម។

យោងតាមការបញ្ជាក់ពីម្ចាស់ហាង៩៩៩ បានប្រាប់ឲ្យដឹងថា ដំបូងគាត់បានឃើញបុរសម្នាក់ រួមនិងបក្ខពួកជាច្រើននាក់ទៀត មានស្រីប្រុសបានជិះម៉ូតូមកឈប់នៅមុខហាងរបស់គាត់ រួចស្រែកឡូឡាថាឪពុករបស់ខ្លួន មានស្រីនៅក្នុងហាង៩៩៩នោះ បន្ទាប់មកម្ចាស់ហាងក៏បានអះអាងថា មិនដែលឃើញឪពុករបស់ជនបង្កមកមានស្រី នៅក្នុងហាងរបស់ខ្លួននោះទេ ពោលគឺគាត់អត់ដែលស្គាល់ផង ដោយឡែកបុរសជាជនបង្កមិនស្តាប់ហេតុផល ក៏បាននាំគ្នាចូលទៅខាងក្នុងហាង រួចមានបុរសរងគ្រោះជាចុងភៅ បានជួយឃាត់រួចប្រាប់ថា កុំឲ្យមកស្រែកឡូឡានៅក្នុងហាងរបស់គេ កំពុងរកស៊ីមានរឿងអ្វីចាំនិយាយគ្នាក្រោយ បន្ទាប់មកបុរសជនបង្ក និងបក្ខពួកបានវា.យទៅលើបុរសរងគ្រោះ បណ្តាលឲ្យរងរបួសបែកមុខហើយ ដកកាំភ្លើងខ្លីអា.មេបា.ញ់គ.ម្រាមឡើងលើមួយគ្រាប់ សំណាងល្អមិនគ្រោះថ្នាក់ទៅដល់មនុស្សជិតខាង និងអ្នកភូមិនៅជិតកន្លែងកើតហេតុនោះ ហើយភ្លាមៗនោះដែរ អ្នកដែលដកកាំភ្លើងបា.ញ់ក៏បានរត់គេចខ្លួនបាត់ស្រមោល នៅតែបក្ខពួកត្រូវសមត្ថកិច្ចខណ្ឌជ្រោយចង្វារ ចុះឃាត់ខ្លួមយកមកសួរនាំ។

បច្ចុប្បន្នបក្ខពួកជនបង្កមានស្រីប្រុស កំពុងតែនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីសាកសួរបន្តចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកឯអ្នកដកកាំភ្លើងបា.ញ់គ.ម្រាមមួយគ្រាប់ឡើងលើ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវតាមឃាត់ខ្លួន៕ រក្សាសិទ្ធិដោយ ៖ សាមេត

spot_img
×