Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលចាប់នារីវ័យចំណាស់ ៤នាក់ នាំគ្នាលេងល្បែងយូគី បំពានក្រសួងសុខាភិបាល

spot_img

តាកែវ ៖ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងអន្តរាគមន៍នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៤និង៤៥នាទី បានសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃរំដេង បានចុះបង្ក្រាបទីតាំងល្បែងស៊ីសង០១កន្លែង (យូគី) ស្ថិតនៅក្នុងព្រៃខាងលើភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ។

ក្នុងពេលចុះបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាចំនួន០៤នាក់ មានឈ្មោះដូចខាងក្រោម:១.ឈ្មោះមីង ទ្រឿន ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិត្នោតចុងស្រង់ ឃុំត្នោត ស្រុកបន្ទាយមាស ខេត្តកំពត (អ្នករៀបលុយនិងប្រមូលលុយឲ្យមេយូគី) ។ ២.ឈ្មោះញិក ស្រឹម ភេទស្រី អាយុ៥៩ឆ្នាំ មានទីលំនៅភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ(អ្នកលេង) ។ ៣.ឈ្មោះខៀវ កក្តដា ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ(អ្នកលេង)។ ៤.ឈ្មោះនាក់ ស្រីអែម ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ(អ្នកលេង)។

សមត្ថកិច្ចបានដកហូតវត្ថុតាង: ម៉ូតូចំនួន០៤គ្រឿង លុយខ្មែរចំនួន ៤៣០.០០០រៀល និងសម្ភារៈប្រើប្រាស់ល្បែងស៊ីសងមួយចំនួន។
បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងធ្វើការ កសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×