Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនជាតិ​បង់​ក្លា​ដែ​ស​០២​នាក់ ​ទៅ​តុលាការ​ ​ករណី​ចាប់ពង្រត់​ ការ​បង្ខាំង​មនុស្ស​ខុសច្បាប់

spot_img

​បន្ទាយ​មាន​ជ័យ​ ៖​ នគរបាល​ការិយាល័យ​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ នៅ​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០២១​ បាន​បញ្ជូន​ជនសង្ស័យ​ជនជាតិ​បង់​ក្លែ​ស​ចំនួន​០២​នាក់​ ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។

​​លោកស្រី​ ឧត្តមសេនីយ៍ត្រី​ ឌី​ សុ​ជាតិ​ ស្នងការ​រង​ ទទួល​ផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការ​ ពារ​អនីតិជន​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ជនជាតិ​បង់​ក្លា​ដែ​សទាំង​០២​នាក់​មានឈ្មោះ​ មៀ​ ហា​ប៊ឹ​ប​ ភេទ​ប្រុស​អាយុ​ ២៧​ ឆ្នាំ​ និង​ឈ្មោះ​ អ៊ី​ស្លា​ម​ អ៊ែ​ល​សា​រុល​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ទាំង​០២​នាក់​ស្នាក់​នៅផ្ទះ​ជួល​លេខ​៦E​ ផ្លូវ​៣១២​ ភូមិ​៥​ សង្កាត់​ទន្លេបាសាក់​ ខ័​ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។​

​ជនសង្ស័យ​ទាំង​០២​នាក់​នេះ​ ដោយ​ទទួល​បាន​នូវ​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​ន​របាល​ខេត្តបន្ទាយមានជ័យ​ ដោយ​មានការ​អនុញ្ញាត​ពន្លាត​ដែន​សមត្ថកិច្ច​ ពី​ឯកឧត្តម​ កើត​ សុ​វ​ណ្ណា​រ៉េ​ត​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ និង​កម្លាំង​អធិការដ្ឋាន​ សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ បន្ត​ស្រាវជ្រាវ​ឈាន​ដល់​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​ មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ និង​ធ្វើការ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៦​និង​២៥​នាទី​ ។​

​លោកស្រី​ ឧត្តមសេនីយ៍​ស្នងការ​រង​ បញ្ជាក់​ថា​ ជនសង្ស័យ​ជនជាតិ​បង់​ក្លា​ដែ​សទាំង​០២​នាក់​នេះ​ ជាប់​ពាក់ព័ន្ធ​ករណី​ការ​ចាប់ពង្រត់​ ការ​ឃុំឃាំង​ឬ​ការ​បង្ខាំង​មនុស្ស​ ជាមួយនឹង​ជនសង្ស័យ​ជនជាតិ​ចិន​០២​នាក់​ ១/-​ ស៊ី​ន​ សៅ​ស៊ុន​ ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​,២/-​ឈ្មោះ​ កៅ​ ឈុ​ង​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ទៅ​លើ​ជន​រង​គ្រោះ​ជនជាតិ​ខ្មែរ​០២​នាក់​ ដោយ​ដឹក​ពី​ភ្នំពេញ​មក​ក្រុង​ប៉ោយ​ប៉ែ​ត​ ហើយ​បង្ខាំង​នៅ​ចំណុច​ភូមិ​គីឡូ​លេខ​៤​ សង្កាត់​ផ្សារ​ កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ កាលពី​ថ្ងៃ​ទី​០៨​ដល់​ថ្ងៃ​ទី​១៨​ខែតុលា​ឆ្នាំ​២០២១​ ដោយ​ឲ្យ​ជន​រង​គ្រោះ​ទាំង​០២​នាក់​រក​លុយ​ម្នាក់​១,០០០​ដុល្លារ​ មក​សង​ខ្លួន​វិញ​ ។​

សូម​បញ្ជាក់​ថា​ ជនជាតិ​ចិន​ទាំង​០២​នាក់​ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ កាលពី​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០២១​ ៕​ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×